រយៈពេល២១ថ្ងៃ នៃយុទ្ធនាការឃោសនាក្នុងខេត្តមណ្ឌលគិរី គឺប្រព្រឹត្តទៅយ៉ាងរលូន
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោត ថ្ងៃទី២៧ កក្កដានេះ គឺមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានធ្វើការឃោសនាស្វែងរកសំឡេង ឆ្នោតនៅគ្រប់បណ្ដាក្រុងស្រុកទាំង៥របស់ខេត្ត ដោយឡែកបើគិតតែក្នុងក្រុងសែនមនោរម្យនៅថ្ងៃចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើការដង្ហែរក្បួនឃោសនាជាមួយអ្នកគាំទ្រប្រមាណជាង​ ៣ពាន់នាក់។


យើងសង្កេតឃើញថា នៅក្នុងខេត្តមណ្ឌលគិរី នៃកំលុងថ្ងៃយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត មុនការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គឺមានគណបក្សនយោបាយតែបីប៉ុណ្ណោះ ដែលបានធ្វើការឃោសនា ដោយក្នុងនោះ មានគណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ប៉ុន្តែក្នុងចំណោមគណបក្សនយោបាយទាំង៣ ដែលបានធ្វើការឃោសនានេះ គេសម្គាល់ឃើញថា មានតែគណបក្សប្រជា ជនកម្ពុជាប៉ុណ្ណោះ ដែលមានអ្នកគាំទ្រចូលរួមដង្ហែក្បួនឃោសនាយ៉ាងច្រើនសន្ធឹកសន្ធាប់ ចំណែកគណបក្សពីរផ្សេងទៀត គឺមានអ្នកចូលរួមគាំទ្រតិចតួចប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតនេះ ក្រៅពីគណបក្សនយោបាយទាំងបី ដែលបានធ្វើក្បួនឃោសនា ក៏មានគណបក្សនយោបាយចំនួន២គណបក្សទៀត បានចុះចែកខិត្តប័ណ្ឌនៅមូលដ្ឋានពលរដ្ឋ ក្នុងនោះមានគណបក្សសញ្ជាតិកម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

សូមបញ្ជាក់ដែរថា តាមការឲ្យដឹងពីលោក គិន ចៀន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្ត មណ្ឌលគិរីបានឲ្យដឹងថា សម្រាប់ខេត្តមណ្ឌលគិរី មានគណបក្សនយោបាយចំនួន ១០ ដែលបានឈរឈ្មោះក្នុងបញ្ជី បោះឆ្នោត ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំ គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ពន័ដើម្បីប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សជនជាតិដើម ប្រជាធិបតេយ្យកម្ពុជា គណបក្សខ្មែរឈប់ក្រ និងគណបក្សហ្វុនស៊ិនប៉ិច៕ (អត្ថបទ៖ ភ្នាក់ងារខេត្តមណ្ឌលគិរី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation