ថ្ងៃហែយុទ្ធនាការឃោសនាបញ្ចប់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីមានសមាជិក​និងអ្នកគាំទ្រចូលរួមជាង៥ម៉ឺននាក់ទូទាំងខេត្ត
| ព័ត៌មានជាតិ
SHARE

(​រតនគិរី)៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៨។


ក្នុងថ្ងៃនេះសម្រាប់ខេត្តរតនគិរី គណបក្សប្រជាជនកម្ពុជាខេត្ត បានរៀបចំក្បួនដង្ហែយុទ្ធនាការក្នុងថ្ងៃបញ្ចប់យ៉ាងមហោឡារិកអធិកអធមដោយមានសមាជិកសមាជិកានិងអ្នកគាំទ្ររបស់ខ្លួនចូលរួម៥ម៉ឺនាក់ទូទាំងខត្តដោយប្រើប្រាស់ថយន្តជិត២ពាន់គ្រឿងនិងក្បួនម៉ូតូជាង៧ពាន់គ្រឿង នៅទូទាំងខេត្ត។​ ដោយសម្រាប់ទីក្រុងបានលុងមានអ្នកចូលរួមជាង១១.៦៩០នាក់។​ប្រើប្រាស់រថយន្តជាង៥២២គ្រឿង និម៉ូតូជាង៩៨២គ្រឿង។​


ក្បួនយុទ្ធនាការក្នុងក្រុងបានលុងបានធ្វើការជួបជុំគ្នានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រោមអធិបតីភាពឯកឧត្តម ប៊ូ ថង​សមាជិកអចិន្រ្តៃយ័គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។


មានប្រសាសន៍ទៅកាន់សមាជិកសមាជិកា និងអ្នកគាំទ្រមុនហែក្បួន ឯកឧត្តម ប៊ូ ថង​ បាន រំលឹកពីគុណបំណាច់ និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានជូនជាតិ និងប្រជាជន ហើយភស្តុតាងច្រើនរាប់មិនអស់នៃសមិទ្ធផលរបស់គណបក្សប្រជាជនសម្រេចបានប្រជាជនកម្ពុជា បានមើលឃើញជាក់ស្តែង និងកំពុងតែទទួលផលប្រយោជន៍ ពីសមិទ្ធផលទាំងអស់នះ។​

ឯកឧត្តម បន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រធាន បានប្តេជ្ញា យ៉ាងមុតមាំក្នុងការ បន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការកសាង អភិវឌ្ឍន៍ប្រទេសឲ្យយមានការរីកចម្រើនជាបន្តបន្ទាប់ទៀត។​ ដូច្នេះដើម្បីឲ្យមាននិរន្តភាព នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ សូមសមាជិក សមាជិកា និងអ្នកគាំទ្រ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរី សូមអញ្ជើញទៅបាះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខទី២០ នៅក្នុងសន្លឹកឆ្នោត។​


យោងតាមការបញ្ជាក់ពីប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី ឲ្យដឹងខេត្តនេះ មានគណបក្សនយោបាយចំនួន ១១ ចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation