សម្តេចក្រឡាហោម ស ខេង ៖ អ្នកមិនទៅបោះឆ្នោត តាមការញុះញង់ គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ
| ព័ត៌មានជាតិ
SHARE

សម្ដេចក្រឡាហោម ស ខេង ជាមួយមន្រ្តីក្រោមឲវាទ សមាជិកសមាជីការបក្សប្រជាជនកម្ពុជា ថ្លែងបិទយុទ្ធនាការឃោសនាលើកទី៤អស់រយៈពេល២០ថ្ងៃក្នុងការ ស្វែងរកសម្លេងឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ។
គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដែលបានធ្វើការជួបជុំគ្នានៅទីស្នាក់គណបក្សខេត្តព្រៃវែង សកម្មជនគណបក្សប្រជាកម្ពុជា និង ប្រជាពលរដ្ឋប្រមាណ១៥០០នាក់ បានរៀបចំ ក្បូនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាព្រឹកថ្ងៃទី២៧កក្កដា ចុងសប្តាហ៍កន្លងទៅក្រោមការដឹកនាំ ដល់ខ្ពងខ្ពស់ របស់សម្ដេច ក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសមាជិកសមាជីការជាច្រើននាក់ទៀត។

បើតាមការអោយដឹងពីក្រុមការងារដែលរៀបចំកម្មវិធីខាងលើនេះបានអោយដឹងថា ក្បូនដង្ហែឃោសនាបោះឆ្នោតជាលើកទី៤នេះចាប់ផ្តើមចេញដំណើរពីទីស្នាក់ការគណបក្សខេត្ត ទៅតាមស្រុកក្រុងទាំងចំនួន៥ រួមមាន៖ ស្រុក កំចាមារ.ស្រុកស៊ីធរកណ្ដាល .ស្រុកស្វាយអន្ទរ.ស្រុកពោរៀង. ស្រុកពៀមរ .ក្រុងព្រៃវែង និងឃុំចំនួន៣០ឃុំផ្សេងទៀតជុំវិញខេត្តព្រៃវែងតែម្ដង មានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរយនាក់ ប្រើប្រាស់រថយន្ត ជាង៥០គ្រឿងម៉ូតូ ២០០គ្រឿង។

សម្ដេចក្រឡាហោម សខេង មានប្រសាសន៍ថា កម្ពុជាកំពុងធ្វើកំណែទម្រង់លើគ្រប់វិសយ័ ភាពរីកចំរើនដែលកម្ពុជាកំពុងតែមានមាននេះ គឺ ក្រោមការដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈជាណាចក្រកម្ពុជាដែលដឹកនាំប្រទេសកម្ពុជាមានសុខសន្តិភាពនិងមានការអភិវឌ្ឍនិងរីកចម្រើនមានអគារសិក្សានិងផ្លូវថ្នល់ ភ្លើងអគ្គសនី ទឹកស្អាត ប្រជាពលរដ្ឋមានការងារនិងកាត់បន្ថយភាពក្រីក្រ។

សម្តេច ក្រឡាហោមបានអំពាវនាវសូមប្រជាពលរដ្ឋអញ្ជើញចូលរួមទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា អ្នកដែលទៅចូលរួមបោះឆ្នោត គឺជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយអ្នកដែលគាំទ្រនូវលទ្ធិប្រជាធិបតេយ្យ ពិតជាបានរស់នៅយ៉ាងសុខដុមរមនា ជាមួយប្រជាជននានា នៅភូមឋាន។ អ្នកដែលមិនទៅបោះឆ្នោត តាមការញុះញង់ គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ ។

នោះគេនឹងមានការសោកស្តាយ សូមឲ្យប្រជាពលរដ្ឋរបស់យើង សូមពិចារណា។ ឥឡូវចំនួនភាគច្រើន នឹងទៅបោះឆ្នោត ឯចំពោះអ្នកដែលមិនទៅធ្វើការបោះឆ្នោត តើយើងអាចរស់នៅ មូលដ្ឋានជាមួយពលរដ្ឋដទៃទៀត យ៉ាងម៉េចទៅ? យើងមិនមែនគ្រាន់តែធ្វើយុទ្ធនាការឃោសនាបោះឆ្នោត យកឈ្នះចាញ់ជាមួយគ្នាគណបក្សដទៃនោះទេ ក្នុងប្រទេសរបស់យើងនេះទេ ប៉ុន្តែនៅមានក្រុមចលនាក្រៅច្បាប់ កំពុងអំពាវនាវឲ្យប្រជាជន ប្រើប្រាស់នូវសិទ្ធិ មិនទៅចូលរួមបោះឆ្នោត ។

យើងសូមបញ្ជាក់ថា អ្នកដែលចូលរួមបោះឆ្នោត ទើបជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយអ្នកដែលមិនចូលរួមការបោះឆ្នោត ដោយចេតនា គឺជាអ្នកបំផ្លាញចោលនូវលទ្ធិប្រជាធិបតេយ្យ តាមការញុះញង់របស់ពួកចលនាក្រៅច្បាប់ ហើយសូមអាជ្ញាធរ ពិនិត្យមើលចលានា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ដែលជាចំណុចដែលយើងបាន រកឃើញរួចមកហើយ ហើយខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋភាគច្រើនលើសលប់ នឹងទៅចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចក្នុងរយៈពេល៥ឆ្នាំម្តង”។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦នាពេលខាងមុខនេះ គឺជាការបោះឆ្នោតទូទៅជា សាកល ដោយសេរីត្រឹមត្រូវ យុត្តិធម៌ស្មើភាព និងដោយសម្ងាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ពិសេសគ្មានការលួចបន្លំសន្លឹក ឆ្នោតឡើយ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង ហើយកាលពីថ្ងៃបើកឆាកដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ជាមួយនិងការប្រារព្ធខួបទី៦៧ នៃខួបកំណើតគណបក្សប្រជាជនកម្ពុជាក៏បានជួបជុំនិងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និសីទកោះពេជ្រនេះដែរ កាលពីសប្តាហ៍មុន ដោយធ្វឡើងក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកចូលរួមប្រមាណជាង ៦ ម៉ឺននាក់ មកពី១២ខណ្ឌក្នុងរាជធានីភ្នំពេញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation