ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោហ៊ុន សែន ក្នុងឱកាសបិទយុទ្ធនាការឃោសនាបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោហ៊ុន សែន ក្នុងឱកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨


សម្តេចតេជោ៖ ប្រកាសជូនសមាជិកគណបក្សថា ខ្ញុំមិននាំបក្សទៅរកបរាជ័យនោះទេ។
សម្តេចតេជោ៖ ខ្ញុំមិននាំរាជរដ្ឋាភិបាល ឫ ប្រទេសស្ថានភាពថ្លុកឈាមដូចអតីតកាលទេ។
សម្តេចតេជោ៖ សច្ចាចំពោះបងប្អូនជនរួមជាតិ ជាពិសេសសមាជិក ខ្ញុំមិនឱ្យអ្នកគាំទ្រខកចិត្តដោយសារទង្វើខុសឆ្គងណាមួយខាង នយោបាយនិងសីលធម៌នោះឡើយ។
សម្តេចតេជោ៖កោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងយុទ្ធនាការឃោសនាដែលធានាបាននូវបរិយាកាសនយោបាយអព្យាក្រឹត្យក្នុងការបោះឆ្នោត។
សម្តេចតេជោ៖ការបោះឆ្នោតនៅកម្ពុជាពុំមានហិង្សានយោបាយណាមួយកើតឡើងឡើយ។
សម្តេចតេជោ៖ទោះជាជាប់រវល់ការពារដល់ដំណើការឃោសនា ប៉ុន្តែអាជ្ញាធរក៏ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
សម្តេចតេជោ៖មកដល់ពេលនេះ គ្មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារទឹកជំនន់នៅឡើយទេ។
សម្តេចតេជោ៖គណបក្សប្រជាជនកម្ពុជាផ្តល់អទិភាពសំខាន់ជាងគេ គឺសន្តិភាពនិងការអភិវឌ្ឍន៍ដែលជាចុងខ្សែពីរនៃចំណងមួយ។
សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាគឺបានយកជីវិតធ្វើដើមទុនដើម្បីទាញត្រលប់មកវិញនូវសន្តិភាពដែលបានអវត្តមានពីកម្ពុជាតាំងពីថ្ងៃទី១៨មីនា១៩៧០។
សម្តេចតេជោ៖ សមាជិកគណបក្សប្រជាជនកម្ពុជាបានរួមគ្នាក្រោកឈរឡើងរំដោះប្រទេសពីរបបប្រល័យពូជសាសន៍។
សម្តេចតេជោ៖ ឆ្នាំ២០១៨នេះជាខួបលើកទី២០ ដែលយើងបានសន្តិភាពនិងឯកភាពទាំងស្រុងក្នុងប្រវត្តិសាស្ត្រកម្ពុជា។
សម្តេចតេជោ៖ ទោះត្រូវបង់ថ្លៃយ៉ាងណាក៏ដោយ ក៏យើងត្រូវការពារសន្តិភាព។
សម្តេចតេជោ៖ បើយើងមិនបំផ្លាញចោលនូវក្រុមក្បត់ជាតិ ក្រុមបំផ្លាញជាតិទាន់ទេ ប្រហែលជាពេលនេះ កម្ពុជាកំពុងតែស្ថិតក្នុងសង្គ្រាមយ៉ាងជាក់លាក់។
សម្តេចតេជោ៖ ប៉ុន្តែក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិនេះ ដីមិនមានការធ្លាក់ថ្លៃទេ។
សម្តេចតេជោ៖ ចំណូលរដ្ឋនៅបន្តកើនឡើងឥតឈប់ឈរ។
សម្តេចតេជោ៖ បើអាណត្តិមុនវិញ នាពេលនេះពលរដ្ឋកំពុងព្រួយបារម្ភពីសន្តិសុខនយោបាយ។
សម្តេចតេជោ៖ មានវិស័យអាទិភាពចំនួន ៤ ដែលយើងនឹងវិនិយោគទៅថ្ងៃអនាគត
សម្តេចតេជោ៖ វិស័យទី ១ វិស័យបណ្តុះបណ្តាលធនធានមនុស្ស។
សម្តេចតេជោ៖ វិស័យទី ២ ការកសាងផ្លូវស្ពាន ទាំងផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាសហេដ្ឋារចនាសម្ពន្ធ័។
សម្តេចតេជោ៖ វិស័យទី ៣ គឺការដោះស្រាយទឹក ទាំងទឹកទទួលទាននិងប្រពន្ធ័ស្រោចស្រព។
សម្តេចតេជោ៖ វិស័យទី ៤ គឺដោះស្រាយលើបញ្ហាអគ្គីសនី។
សម្តេចតេជោ៖ សូមសមាជិកសមាជិកាបញ្ឈប់នូវយុទ្ធនាការឃោសនាឱ្យបានមុនម៉ោង១០យប់ទៅតាមច្បាប់បោះឆ្នោត។
សម្តេចតេជោ៖ សូមកុំពិសារស្រា និងលក់គ្រឿងស្រវឹងនៅថ្ងៃទី២៨ និង២៩កក្កដា។
សម្តេចតេជោ៖ សូមត្រៀមខ្លួននិងពិនិត្យឱ្យបានច្បាស់នូវឯកសារនិងព័ត៌មានសម្រាប់ប្រើក្នុងថ្ងៃបោះឆ្នោត។
សម្តេចតេជោ៖ សូមចំណាំសញ្ញានិងលេខរៀងគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ៖ ក្នុងនាមសមាជិកនៃបក្សដែលមានវិន័យនិងមានភាពចាស់ទុំផ្នែកនយោបាយ សូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ហើយបោះឆ្នោតឱ្យបក្សខ្លួនឯង។
សម្តេចតេជោ៖ ជនរួមជាតិដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយគឺជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយនឹងរស់នៅដោយស្រុកស្រួល។
សម្តេចតេជោ៖ អ្នកមិនទៅបោះឆ្នោត តាមការញុះញង់របស់ក្រុមក្បត់ជាតិ គឺជាអ្នកបំផ្លាញប្រជាធិបតេយ្យ ដែលនឹងមានការសោកស្តាយ។
សម្តេចតេជោ៖ ប្រទេសកម្ពុជាជាប្រទេសអនុវត្តបោះឆ្នោតជាទៀងទាត់បំផុតបើធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់។
សម្តេចតេជោ៖ ៥ឆ្នាំម្តងគឺជាថ្ងៃបុណ្យលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។

អត្ថបទ ៖ ណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation