ប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា លោក ធីន ច (Htin Kyaw) លាលែងពីតំណែងចំពេលមានការព្រួយបារម្ភជាច្រើនទាក់ទងនឹងបញ្ហាសុខភាពរបស់លោក - CNC News
ប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា លោក ធីន ច (Htin Kyaw) លាលែងពីតំណែងចំពេលមានការព្រួយបារម្ភជាច្រើនទាក់ទងនឹងបញ្ហាសុខភាពរបស់លោក
| ព័ត៌មានអន្តរជាតិ
SHARE

ការិយាល័យប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃពុធនេះថា ប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា លោក ធីន ច (Htin Kyaw) បានលាលែងពីតំណែងហើយ។

ហេតុផលនៃការលាលែងពីតំណែងនោះមិនត្រូវបានប្រកាសអោយដឹងទេ ប៉ុន្តែមានការព្រួយបារម្ភដែលចេះតែកើនឡើងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះអំពីសុខភាពរបស់ប្រធានាធិបតីវ័យ៧១ឆ្នាំរូបនេះបន្ទាប់ពីរូបលោកហាក់មានសភាពខ្សោយទៅៗ។


លោក ធីន ច (Htin Kyaw) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ានៅក្នុងឆ្នាំ២០១៦បន្ទាប់ពីមានការបោះឆ្នោតជាប្រវត្តិសាស្ត្រដែលបានបញ្ចប់របបដឹកនាំបែបយោធាអស់រយៈជាច្រើនទសវត្សរ៍ក្នុងប្រទេសមួយនេះ។
ប៉ុន្តែរូបលោកគឺគ្រាន់តែមានងារជាប្រធានាធិបតីប៉ុណ្ណោះ។ អ្នកដែលមានអំណាចជាប្រធានាធិបតីពិតប្រាកដគឺលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលជាមេដឹកនាំបក្សប្រឆាំងដ៏យូរអង្វែងក្នុងប្រទេសមីយ៉ាន់ម៉ាឯណោះទេ។


សេចក្ដីថ្លែងការណ៍ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់ប្រធានាធិបតិបាននិយាយថាលោក ធីន ច (Htin Kyaw) ចង់សម្រាកពីការងារ។
អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន ស្វេ (Myint Swe) ដែលជាអតីតឧត្តមសេនីយកងទ័ពនឹងឡើងធ្វើជាប្រធានាធិបតីបណ្ដោះអាសន្នសិនទម្រាំប្រធានាធិបតីថ្មីត្រូវបានជ្រើសរើសនៅក្នុងរយៈពេល៧ថ្ងៃ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation