ខេត្តព្រៃវែងសមាជិករាប់ម៉ឺននាក់ចូលរួមហែតបិទយុទ្ធនាកាឃោសនាបោះឆ្នោតនាថ្ងៃទី២៧ ខែកក្កដា
| ព័ត៌មានជាតិ
SHARE


នៅថ្ងៃទី២៧ខែកក្កដា នេះ គណ បក្ស ប្រជាជនកម្ពុជា នៅខេត្តព្រៃ វែង មានការជួបជុំ សមាជិកសមា ជិកាគណ បក្សរាប់ម៉ឺននាក់បិទយុទ្ធ នាការឃោសនាបោះឆ្នោត រយៈពេល 21ថ្ងៃកន្លងមក (7-27កក្កដា) ដែលជា យុទ្ធ នាកាឃោសនា

បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែ កក្កដាឆ្នាំ២០១៨។

នាឱកាសបិទយុទ្ធនាការឃោសនាគណបក្សឯកឧត្តម ជាម យៀប បេក្ខជនសមាជិក សភា មណ្ឌលខេត្តព្រៃ វែង មានប្រសាសន៏ណែនាំដល់សមាជិកសមាជិកា គណបក្ស និងប្រជា ពលរដ្ឋទាំងអស់ឲ្យត្រៀម លក្ខណៈទៅបោះឆ្នោតនៅថ្ងៃទី ២៩

ខែកក្កដា គឺត្រូវយកអត្ត សញ្ញាណប័ណ្ណ និងឯកសារ ពាក់ព័ន្ធសម្រាប់ទៅបោះ ឆ្នោត ហើយគូសឲ្យចំ គណ បក្សប្រជា ជនកម្ពុជា លេខរៀងទី ២០រូប សញ្ញាទេវតាបាចផ្កា ។ជាពិសេសប្រជាពលរដ្ឋគ្រប់រូប ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ

ដើម្បីទៅបោះឆ្នោតថ្ងៃទី២៩ខែ កក្កដាខានស្អែក។


នៅក្នុងឱកាសបិទយុទ្ធនាការឃោសនារយៈពេល21 ថ្ងៃ (7-27កក្កដា2018) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា និងជាបេក្ខជនាយករដ្ឋមន្ត្រី បានមានប្រសាសន៏ បញ្ជាក់ថា-គណបក្សបានប្រមូលផ្តុំសាមគ្គី នៅទូទាំងប្រទេស។


សម្តេចតេជោ សែន បានសន្យាដឹកនាំប្រទេស ទៅកាន់ការអភិវឌ្ឍន៏ ។


សម្តេចតេជោ ថ្លែងអំណរគុណចំពោះសមាជិកគណបក្ស ទាំងអស់ ។ក្នុងនាមបក្សកាន់ អំណាចសូមអំណរគុណដល់គណបក្សនយោបាយដ៏ទៃទៀត ដែលបានចូលរួមក្នុងដំ ណើរការ ប្រជាធិបតេយ្យ ក្នុងការឃោសនាបោះ ឆ្នោត និងអនុវត្តនីតិវិធីគ.ជ.ប និងចូលរួមប្រកួតប្រជែងបោះឆ្នោត។


ក្នុងនាមរាជរដ្ឋាភិបាលសូមកោត សរសើរចំពោះសមត្ថភាពគ្រប់លំ ដាប់ថ្នាក់ក្នុងការចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់។


គណបក្សទាំងអស់ដែលបានធ្វើ សកម្ម ភាព សុទ្ធតែត្រូវបានធានា ពុំមានអំពើហិង្សា នយោ បាយណាមួយកើតឡើងរួមទាំងអំពើភេរវកម្ម ដែលគំរាមកំហែងដល់ប្រជាជននោះទេ។


គណបក្សប្រជាជនកម្ពុជា បានដាក់ចេញ នូវគោលនយោបាយសំខាន់ៗគឺផ្តល់ អាទិភាពសំខាន់សន្តិភាព និងការអភិវឌ្ឍន៏ ដែលជាចំនុចអាទិភាពរបស់គណបក្ស ប្រជាជនកម្ពុជា។ល។


គណបក្សប្រជាជនកម្ពុជាមានលេខរៀងទី២០រូបសញ្ញាទេវតា ហើយត្រូវត្រៀមអត្តសញ្ញាណប័នទៅបោះឆ្នោត ហើយអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា សមាជិកម្នាក់សន្តិឆ្នោតមួយសន្លឹក ។គណបក្សប្រជាជនកម្ពុជា មានសមាជិក សមាជិកា

ទូទាំងប្រទេសមានចំនួនជាង ៥លាននាក់ ។ការបោះឆ្នោតធ្វើឡើងតែ ១ថ្ងៃប៉ុណ្ណោះគឺចាប់ពីម៉ោង៧ព្រឹក ដល់ ម៉ោង៣ រសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ ២០១៨។

អត្ថបទ,វងសុភ័ក្ត្ររូបភាព,ប៉ក់ សុខឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation