សម្តេចតេជោ ៖ បើសិនគណបក្សប្រជាជន បន្តឈ្នះការបោះឆ្នោត គឺនៅតែផ្តល់វិស័យអាទិភាព៤យ៉ាង សម្រាប់ការវិនិយោគ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោត នាព្រឹកថ្ងៃទី២៧ ខែកក្កដានា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ បានលើកឡើងថា បើសិនគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត នៅថ្ងៃទី២៩ កក្កដាខាងមុខ នៅតែបន្តផ្តល់នូវវិស័យអាទិភាព៤យ៉ាង សម្រាប់ការវិនិយោគ។

វិស័យទាំង៤នោះរួមមាន ៖

ទី១. ធនធានមនុស្ស ដែលរាជរដ្ឋាភិបាល បន្តផ្តល់ការវិភាជន៍ថវិការ ដល់វិស័យអប់រំ ដើម្បីធានាថា កូនខ្មែរទាំងអស់ មានចំណេះដឹង សម្រាប់ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត លើគ្រប់វិស័យ។
ទី២. ផ្លូវ ជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលរាជរដ្ឋាភិបាល នឹងបន្តសាងសង់ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស។
ទី៣. ទឹក ដោយរាជរដ្ឋាភិបាល មិនត្រឹមតែបន្តអភិវឌ្ឈន៍ទឹកស្អាត សម្រាប់ការទទួលទានប៉ុណ្ណោះទេ ប៉ុន្តែនឹងកសាង ប្រព័ន្ធទឹកស្រោចស្រពផលដំណាំផងដែរ។
និងទី៤. អគ្គីសនី ជាបញ្ហាចាំបាច់ ដែលរាជរដ្ឋាភិបាល នឹងបន្តសាងសង់ ដើម្បីជំរុញដល់វិស័យឧស្សាហកម្ម និងសេវាកម្មជាដើម៕


អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation