សម្តេចតេជោ អំពាវនាវ ៦ចំណុច ដល់សមាជិកគណបក្ស និងជនរួមជាតិ ក្នុងឱកាសបិទបញ្ចប់ យុទ្ធនាការឃោសនាបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : ថ្លែងនៅព្រឹកថ្ងៃទី២៧ កក្កដានេះ ក្នុងឱកាសបិទបញ្ចប់ យុទ្ធនាការឃោសនបោះឆ្នោត, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងការអំពាវនាវ ចំនួន៦ចំណុចសំខាន់ៗ ជូនដល់សមជិក សមាជិកា និងជនរួមជាតិទាំងអស់។

ទី១. សូមឲ្យសមាជិក សមជិកា គោរពឲ្យបានមឹុងមាត់ នីតិវិធីនៃការបោះឆ្នោត រហូតដល់ការបោះឆ្នោត ត្រូវបានបញ្ចប់។
ទី២. កុំពិសារ និងលក់គ្រឿងស្រវឹង នៅមុនមួយថ្ងៃ និងថ្ងៃបោះឆ្នោត។
ទី៣. សូមពិនិត្យ និងត្រៀមឯកសារ ឲ្យបានគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោត កុំឲ្យទៅដល់កន្លែងបោះឆ្នោត បែរជាខ្វះឯកសារ ដូចជា អត្តសញ្ញាណបណ្ណជាដើម។
ទី៤. សូមសមាជិក សមាជិកាបក្ស ចំណាំឲ្យបានច្បាស់ នូវសញ្ញាទេវតា និងមានលេខរៀងទី២០ របស់គណបក្សប្រជាជនកម្ពុជា ជាបក្សងាយគិត ងាយគូស ងាយចាំ។
ទី៥.សូមសមាជិកបក្ស ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឲ្យចំគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឈ។
និងការអំពាវនាវទី៦. សម្តេចបានអំពាវនាវ ឲ្យជនរួមជាតិទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោត ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។

សម្តេចបញ្ជាក់ថា អ្នកទៅបោះឆ្នោត ជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយឡែក អ្នកមិនទៅចូលរួមបោះឆ្នោត គឺជាអ្នកបំផ្លាញជាតិ និងមិនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលមិនអាចអត់ឱនឲ្យបាន។
សម្តេចសង្ឃឹមថា ប្រជាជនកម្ពុជា នឹងចូលរួមបោះឆ្នោត ឲ្យបានលើសលុប៕


អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation