ព័ត៌មានជាតិ

សម្តេចតេជោ សរសើតារាកំប្លែងនាយឆ្អឹង ដែលលេងម៉ូតសក់គាំទ្រ CPP

image

ថ្លែងនៅក្នុងការបិទយុទ្ធនាការឃោសនាបោះឆ្នោតទៅកាន់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង២៥ម៉ឺននាក់ សម្តេចបានរំលឹងពីនាយឆ្អឹងដែលជាតារាកំប្លែង។ ថ្មីៗនេះ នាយឆ្អឹងបានកាត់ម៉ូតសក់យ៉ាងឡូយ ដែលមានសញ្ញារូបទេវតាបាយផ្កា និង លេខ២០ ដែលជាតំណាង គណបក្សប្រជាជនកម្ពុជា។ សម្តេចពិតជាសប្បាយចិត្តដែលងាយឆ្អឹង ជាសិល្បករ និងក្នុងនាមជាប្រជាពលរដ្ឋម្នាក់គាំទ្រការដឹកនាំរបស់សម្តេច។

សម្តេចបញ្ជាក់ថា នាយឆ្អឹងគួរតែកោរសក់ចេញវិញ ដោយសារថ្ងៃ ២៨ កក្កដា ជាថ្ងៃ ស ដែលមិនតំរូវអោយបង្ហាញរូបសញ្ញាឬគាំទ្រគណបក្សណាមួយដោយរូបភាពណាមួយឡើយ។ ម្យ៉ាងវិញទៀត នៅថ្ងៃបោះឆ្នោតមកដល់ ច្បាប់តម្រូវឱ្យ
ដោះមួកចេញ ដូច្នេះនាយឆ្នឹងគួរកោរសក់ចេញ។ សម្តេចថែមទាំងអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕



(អត្ថបទ សំ ច័ន្ទម៉ាលីនី)