សម្តេចតេជោសន្យាជំរុញវិស័យ៤ជាអាទិភាព នៅពេលឈ្នះឆ្នោតបន្ត
| ព័ត៌មានជាតិ
SHARE

ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចហ៊ុនសែន បានប្រកាសសន្យានៅចំពោះមុខអ្នកគាំទ្ររាប់សែននាក់ថា គណបក្សកាន់អំណាចនឹងចាត់ទុកវិស័យ៤ជាអាទិភាពដើម្បីជំរុញការអភិវឌ្ឍន៍នៅកម្ពុជា។ រដ្ឋាភិបាលអាណត្តិថ្មីនោះ នឹងវិនិយោគលើវិស័យ៖
1. វិនិយោគធនធានមនុស្ស ៖ ធនាគារការបណ្តុះបណ្តាលធនធានមនុស្សដើម្បីឱ្យត្រូវនឹងស្ថានភាពនៃការអភិវឌ្ឍន៍នៅកម្ពុជា។រាប់ចាប់តាំងពីពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលក្នុងប្រព័ន្ធក្រៅប្រព័ន្ធនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
2. វិនិយយោគលើហេដ្ឋារចនាសម្ព័ន្ធ ៖ ចាយទុនទាក់ទាញវិនិយោគឬខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ដើម្បីកសាងផ្លូវ អភិវឌ្ឍន៍ផ្លូវដែក និងពង្រីកសាងសង់ព្រលានយន្តហោះជាដើម។
3. ដំណោះស្រាយទឹក៖ ភ្ជាប់ប្រព័ន្ធទឹកស្អាតទៅដល់ទីជនបទ និង កសាងប្រព័ន្ធធារាសាស្ត្របន្ថែម ដើម្បីប្រើប្រាស់ទឹកស្រោចស្រពដំណាំកសិកម្មនៅទូទាំងប្រទេស។
4. អគ្គីសនី ៖ រុញឱ្យពលរដ្ឋមានអគ្គីសនីប្រើប្រាស់ទៅដល់ទីជនបទ កសាងប្រភពអគ្គីសនីបន្ថែម ព្រមទាំងបញ្ចុះតម្លៃអគ្គីសនីតាមស្ថានភាពជាក់ស្តែង ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation