សមិទ្ធផលកើតថ្មីៗនៅទីអារាមក្នុងខេត្តកំពង់ស្ពឺ បង្ដភាពកាន់តែងាយស្រួលដល់ពុទ្ធបរិស័ទ និងការសិក្សាសម្រាប់ព្រះសង្ឃនឹងកុមារកំព្រា 
| ព័ត៌មានជាតិ
SHARE

(កំពង់ស្ពឺ) ព្រះសង្ឃនិងសិស្សក្រីក្រ២៧០ អង្គនាក់ កំពុងសិក្សាផ្នែកភាសារអង់គ្លេស ភាសារបាលី និងសិលធម៌សង្គម នៅវត្ត អង្គតាភេម ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទទួលបានសាលាពុទ្ធិកបឋមសិក្សាថ្មីបន្ថែមទៀត បន្ទាប់ពីពិធីអភិសេក​ព្រះ​ពុទ្ធ​រូប​ ដែលបានធ្វើបុណ្យឆ្លងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ។

លោកជំទាវ បណ្ឌិត ឧកញ៉ា សៀង ចាន់ហេង ជាម្ចាស់ជំនួយបានអោយដឹងថា ការដែលលោកជំទាវមានឱកាសនិងលទ្ធភាពជួយសាងសង់បែបនេះ ក៏ដោយសាតែកត្តាសន្តិភាព កត្តាសេដ្ឋកិច្ចប្រទេសជាតិល្អដែលកម្ពុជាយើងទទួលបាន ទើបលោកជំទាវមានឱកាសធ្វើបុណ្យធ្វើទាន តាមរយៈរកទទួលទានមានបាន ។

លោកជំទាវបន្តអោយដឹងថា សាលាពុទ្ធិកបឋមសិក្សាថ្មីបន្ថែមទៀតនិងលេចចេញជារូបរាងនៅពេលខាងមុខ បន្ទាប់ពីលោកជំទាវជួយសាងសង់បន្ត ពីគម្រោងចាស់ដែលបានសាងសង់រួច៧០ភាគរយ ហើយត្រូវទុកចោលព្រោះខ្វះថវិការ ។  អញ្ចឹងទេ រាល់ការចំណាយទាំងប្រាក់ជំពាក់គេ និងចំណាយថ្មីសរុបជាង៣ម៉ឺនដុល្លារ លោកជំទាវជាអ្នកចំណាយទាំងអស់តែម្តង ។

សូមបញ្ជាក់ថា សាលាពុទ្ធិកបឋមសិក្សាថ្មីនេះមានប្រវែង២៥គុណ១២ម៉ែត្រ កំពស់មួយជាន់ ធ្វើអំពីថ្មប្រក់ក្បឿង ដែលចំណាយថវិការសរុប ៧៨៥០០ដុល្លារ ។

​ក្នុង​ពិធី​នោះ​លោក​ជំទាវ​បាន​ប្រគេន​បច្ច័យ​ក៍សាង​ 3.5050 $ ចែក​ជូន​តាជីយាយជី​ 120 នាក់​ម្នាក់​ៗ​ក្រណាត់​សរ​មួយ​ដុំ​ថវិការ​ 5.0000 រៀល​ សិស្សានុសិស្ស​ក្រីក្រ​ 270 នាក់​ម្នាក់​ៗ​ថវិការ​ 5.0000 រៀល​ ឧបត្ថម្ភ​សសលាស្រុក​ថវិការ​ 5.00000 រៀល

ឧបត្ថមសាលាឃុំ​ 5.00000 រៀល​ កង​កម្លាំង​បី​ប្រភេទ​ 75 នាក់​ម្នាក់​ៗ​ថវិការ​ 5.0000 រៀល​ ប្រគេន​ព្រះសង្ឃ​និមន្ត​ចូលរួម​ 25 វត្ត​ក្នុង​មួយ​វត្ត​បច្ច័យ​ 5.00000 រៀល​ ប្រគេន​ទៀនព្រះ​វស្សា​មួយ​ឈុត​ ទៀនវស្សា​មួយ​គូរ​អង្ករ​មួយ​បាវ​ អំបិល​មួយ​បាវ​សាច់ក្រក់​ ទឹក​សុទ្ធ​ ទឹក​ត្រី​ ប្រេង​ម៉ាស៊ូត​ 30 លីត្រ​ ឆត្រ​ នឹង​ទយ្យទាន​ជាច្រើន​ទៀត​ បច្ច័យ​ 1.000000 រៀល​ ៕ សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation