មនុស្សជាង៥០នាក់បានស្លាប់និងរបួសនៅក្នុងការវាយប្រហារដោយរ៉ុក្កែតទៅលើផ្សារមួយកន្លែងក្នុងទីក្រុងដាម៉ាស់
| ព័ត៌មានអន្តរជាតិ
SHARE

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសស៊ីរីបាននិយាយថា កាលពីថ្ងៃអង្គារ រ៉ុក្កែតជាច្រើនដើមត្រូវបានបាញ់ទៅលើផ្សារមួយកន្លែងនៅក្នុងសង្កាត់មួយក្នុងទីក្រុងដាម៉ាស់ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល បណ្តាលឲ្យមនុស្ស៣៥នាក់បានបាត់បង់ជីវិត និងជាង២០នាក់ផ្សេងទៀតរងរបួស។


នេះគឺជាការវាយប្រហារមួយដោយដាក់គោលដៅទៅលើទីក្រុងដាម៉ាស់ដែលបណ្តាលឲ្យមានចំនួនអ្នកស្លាប់ច្រើនបំផុត។
ប៉ូលិសបានប្រាប់ទីភ្នាក់ងារព័ត៌មានមួយនៅក្នុងប្រទេសស៊ីរីថា ក្រុមឧទ្ទាមនៅតំបន់ហ្គូតាភាគខាងកើតជាអ្នកបើកការវាយប្រហារទៅលើសង្កាត់កាស់កុល (Kashkol) នេះ។


ទីក្រុងដាម៉ាស់ទទួលរងការវាយប្រហារជាញឹកញាប់ចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលស៊ីរីដែលមានការជួយគាំទ្រពីយោធារុស្ស៊ីបានបន្តរុលចូលទៅក្នុងតំបន់ហ្គូតាភាគខាងកើតដែលត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាម។
គួរបញ្ជាក់ថា មកទល់ពេលនេះយោធាស៊ីរីបានគ្រប់គ្រងតំបន់ហ្គូតាភាគខាងកើតជាង៨០%ហើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation