កម្មវិធីQuiz on Korea 2018 ជ្រើសរើសបេក្ខជនកម្ពុជាម្នាក់ទៅចូលរួមប្រកួតក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសកូរ៉េ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធកម្មវិធី សំណួរចម្លើយស្តីពីប្រទេសកូរ៉េ Quiz on Korea 2018 វគ្គដំបូងនៅក្នុងប្រទេសកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នេះគឺជាកម្មវិធីលក្ខណៈអន្តរជាតិ ដែលត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសប្រទេសកូរ៉េ ប្រារព្ធឡើងនៅ២១ប្រទេសទូទាំងពិភពលោក ម្ចាស់ជ័យលាភីដែលត្រូវបានជ្រើសរើសនៅក្នុងប្រទេសនីមួយៗនឹងទទួលបានឱកាសចូលរួមក្នុងដំណើរទេសចរណ៍នារដូវស្លឹកឈើជ្រុះនៅក្នុងប្រទេសកូរ៉េ និងសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រារព្ធឡើងនៅក្នុងប្រទេសកូរ៉េ។


បេក្ខនារី ទូច ស្រីជាតិ បានទទូលជ័យលាភីឈ្នះគេតែម្នាក់គត់ ស្តីពីសំណួរចម្លើយប្រទេសកូរ៉េ Quiz on Korea 2018នេះ ដើម្បីត្រៀមខ្លួនចូលវគ្គបន្តទៀត។ ម្ចាស់ជ័យលាភីតំណាងប្រទេសកម្ពុជា និងចូលរួមប្រកួតក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងប្រទេសកូរ៉េ។
សម្រាប់ការប្រកួតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ មានបេក្ខជន បេក្ខនារីចំនួន១១៦នាក់ ជាសិស្សនិស្សិតមកពីសកលវិទ្យាល័យផ្សេងៗគ្នា ដើម្បីប្រកួតបង្ហាញសមត្ថភាព និងចំណេះដឹងផ្សេងៗ ដូចជាចំណេះដឹងផ្នែកប្រវត្តិសាស្រ្ត វប្បធម៌ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកូរ៉េជាដើម។

សូមជម្រាបថា កម្មវិធីប្រកួតក្នុងឆ្នាំនេះត្រូវបានបែងចែកជា២វគ្គ ក្នុងវគ្គទី១ គឺជាការឆ្លើយសំណួរដោយជ្រើសរើសចម្លើយត្រូវ និងខុស(, ) និងសំណួរពហុជ្រើសរើសជាដើម។ បេក្ខជន បេក្ខនារី ដែលឆ្លងកាត់វគ្គទី១ដោយជោគជ័យ និងចូលរួមប្រកួតនៅក្នុងវគ្គទី២ ដែលជាវគ្គប្រកួតឆ្លើយសំណួរពិបាកៗ ដូចជាសំណួរ និងចម្លើយខ្លីៗជាភាសាកូរ៉េ។

បេក្ខនារី ទូច ស្រីជាតិ ដែលបានជាប់ដំបូងគេ ក្នុងចំណោមបេក្ខជនចំនួន ១១៦ បានឲ្យដឹងថាកម្មវិធី Quiz on Korea នេះគឺជាការចាប់អារម្មណ៍ និងក្តីស្រលាញ់ចូលចិត្តវប្បធម៌កូរ៉េ និងភាសាកូរ៉េពិសេស ការស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធចែករំលែកវប្បធម៌រវាងគ្នាទៅវិញទៅមក ព្រមទាំងធ្វើការស្វែងយល់អំពីគ្នាឲ្យបានកាន់តែស៊ីជម្រៅបន្ថែមលើវិស័យផ្សេងៗមួយចំនួនទៀត៕ (អត្ថបទ៖ អៀវ ឈៀងនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation