ស្ពានថ្មើរជើងស្តុបនាងគង្ហីងដំឡើងជណ្តើរយន្ត មុននឹងបញ្ចប់ការសាងសង់ឆាប់ៗ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សមិទ្ធផលថ្មីមួយនៃទីក្រុងភ្នំពេញ គឺស្ពានអាកាសថ្មើរជើង ដែលស្ថិតនៅត្រង់ចំណុចរង្វង់មូលនាងគង្ហីងកំពុងតែជិតរួចរាល់ជាស្ថាពរ បន្ទាប់ពីសាងសង់ ក្នុងរយៈពេល៧ខែកន្លងមក។

មកទល់ពេលនេះ ស្ពានអាកាសថ្មើរជើងនាងគង្ហីង បានបំពាក់ជណ្តើរយន្តសម្រាប់ឡើងចុះ ដែលធ្វើឱ្យ ស្ពានថ្មើរជើងមួយ នេះមានភាពទាក់ទាញ ពោពេញទៅដោយសោភណភាព និងសុវត្ថិភាព។

សូមជម្រាបថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើង ចំណុចរង្វង់មូលនាងគង្ហីងនេះ បានចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៨ រហូតមកដល់ ខែកក្កដានេះ ដោយវិស្វករនៃក្រុមហ៊ុន OCIC សហការជាមួយ មន្ទីរសាធារណការ និង ដឹកជញ្ជូន។ ស្ពានអាកាសថ្មើរជើងមួយនេះ មានរូបរាងកោង បើមើលពីលើដូចជាអក្សរ U ព្រមទាំងបំពាក់នូវប្រព័ន្ធអេឡិចត្រូនិក ទំនើបជាច្រើនរួមមាន ជណ្តើរយន្តប្រអប់ ជណ្តើរយន្តជើង កញ្ចក់ប្រភេទ កាបូណាត រឹងមាំនិងស្រាល អាចទប់ទល់នឹងកម្ដៅព្រះអាទិត្យបាន មានដំបូល រួមទាំងក្បាលស្ពាន ត ភ្ជាប់ចូលទៅកាន់ទីក្រុង អូឡាំព្យាដែលមានម៉ាស៊ីនត្រជាក់ថែមទៀតផង៕  (អត្ថបទ៖ ឌីយ៉ាម៉ង់)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation