ទឹកទន្លេសេកុងខេត្តស្ទឹងត្រែងកើនឡើងដល់កម្ពស់ ១២,១០ម៉ែត្រហើយ
| ព័ត៌មានជាតិ
SHARE

(ស្ទឹងត្រែង)៖ មកដល់ម៉ោង ៣:១០ នាទីរសៀល ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២,១០ ម. ហើយ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ម.)។ នេះបើតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម។

ជុំវិញស្ថានភាពទឹកជំនន់នេះ ឯកឧត្តម ម៉ុម សារឿន នៅអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ឱ្យដឹងនៅ រសៀលថ្ងៃទី២៦ ខែកក្កដា នេះថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជិត៥ពាន់នាក់ ដែលស្មើនឹងជាង១ពាន់គ្រួសារ ស្ថិតនៅឃុំចំនួន៤ ក្នុងស្រុកសៀមប៉ាង ដែលទទួលរងការលិចលង់ដោយសារទឹកជំនន់ ហូរពីប្រទេសលាវ ក្រោយបាក់ទំនប់សេពាន សេណាំណយ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ជួយជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគាត់ទាន់ពេលវេលា។

អភិបាលខេត្តស្ទឹងត្រែង អះអាងថា ចាប់តាំងពីថ្ងៃទី ២៣ កក្កដា មកដល់ថ្ងៃ២៦ កក្តដា បញ្ហាទឹកជំនន់ខាងលើនេះ មិនបណ្ដាលឲ្យពលរដ្ឋខេត្តស្ទឹងត្រែងណាម្នាក់ស្លាប់បាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ធ្ងន់ធ្ងរនោះឡើយ៕






Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation