ព័ត៌មានជាតិ

នាយ ឆ្អឹង លេងម៉ាឆ្ងាញ់ កុម្ម៉ង់ជាងកាត់សក់ម៉ូត CPP លេខ ២០

image

នៅតែប៉ុន្មានថ្ងៃទៀតឈានដល់ថ្ងៃបោះឆ្នោត តារាកំប្លែងនាយ ឆ្អឹង បានកុម្ម៉ង់ជាងកាត់សក់លេងម៉ូតម៉ាឆ្ងាញ់ដៃតែម្តង គឺតារាកំប្លែងរូបនេះ តម្រូវឲ្យជាងកាត់សក់ឲ្យចេញម៉ូត CPP លេខ ២០ ដែលជាលេងសម្គាល់លេខរាងទី២០ របស់គណបក្សប្រជាជនកម្ពុជា។

ការលេងម៉ូតសក់របស់តារារូបនេះបានបង្ហាញឲ្យឃើញពីជំហ៊របស់ខ្លួនថា នាយ ឆ្អឹង គាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនាថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ។

នៅលើបណ្តាញសង្គមរបស់ខ្លួនដោយភ្ជាប់មកជាមួយការបង្ហោះរូបថតម៉ូតសក់ថ្មីជាច្រើនសង្លឹកនាយ ឆ្អឹង បាននិយាយយ៉ាងខ្លីថា៖«ខ្ញុំជ្រកម្លប់ណា ខ្ញុំត្រូវតែថែរក្សា និងងការពារម្លប់នោះចឹងហើយ»៕


ព័ត៌មានទាក់ទង...