សង្កាត់២នៅខណ្ឌដង្កោ នឹងទទួលបានការស្ថាបនាផ្លូវ លូ ឡើងវិញក្រោយជំនន់ទឹកភ្លៀង
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៏អន្លង់គងថ្មី ក្នុងសង្កាត់ព្រៃស និងសង្កាត់សាក់សំពៅ ក្នុងសណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ នាពីព្រឹកថ្ងៃទី ២៧ កក្តដានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសន្យាថា នឹងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែ និង ដាក់លូជូនបងប្អូនឡើងវិញ ខណៈដែលផ្លូវ៣ខ្សែនេះ កំពុងឈូសឆាយចាក់ថ្ម ។ឯកឧត្តមអភិបាល បញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ក្នុងនាមជាអាជ្ញាធរដែនដីមានភារកិច្ចមួយទៀត គឺសុំឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទៅ២៩ កក្កដា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ក្រោយពីបញ្ចប់ការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៏អន្លង់គងថ្មីនេះរួច ឯកឧត្តម អភិបាលរាជធានី ក៏បានបន្តដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់ដោយទឹកជំនន់នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដើម្បី ចង់ដឹងពីទុក្ខកង្វល់ និងតម្រូវការរបស់បងប្អូនចង់បាន។ឯកឧត្តម អភិបាលក៏បានធ្វើការណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការស្ថាបនាផ្លូវចំនួន២ខ្សែឡើងវិញ ក្រោយពីផ្លូវទាំង២ខ្សែ នៅសង្កាត់សាក់សំពៅ ត្រូវបាន ទទួលរងការខូចខាតដោយសារទឹកហូរផ្តាច់កាលពីកន្លងមកប៉ុន្មានថ្ងៃមុននេះ ហើយមន្ទីរសុខាភិបាល ក៏ត្រូវរូតរៈ យកថ្នាំអាល់បេតមកបាញ់ ដើម្បី បង្ការការពារនូវជម្ងីដង្កាត់ជូនបងប្អូនដែរ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៏ជាប់ៗគ្នានេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញតែងតែចុះពិនិត្យអំពីសកម្មភាពជំនន់លិចលង់លំនៅដ្ឋានប្រជពលរដ្ឋដែលរស់នៅតាមសន្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនៅតាមខណ្ឌដង្កោ និងខណ្ដពោធិ៍សែនជ័យ ៕

អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation