យោធាកូឡុំប៊ីនិយាយថា អតីតសមាជិកក្រុមឧទ្ទាមហ្វាស់ (FARC) ប្រហែល១ពាន់២រយនាក់បានទៅចូលរួមជាមួយក្រុមប្រឆាំង - CNC News
យោធាកូឡុំប៊ីនិយាយថា អតីតសមាជិកក្រុមឧទ្ទាមហ្វាស់ (FARC) ប្រហែល១ពាន់២រយនាក់បានទៅចូលរួមជាមួយក្រុមប្រឆាំង
| ព័ត៌មានអន្តរជាតិ
SHARE

មន្ត្រីយោធាជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា អតីតសមាជិកក្រុមឧទ្ទាមហ្វាស់ (FARC) ប្រហែល១ពាន់២រយនាក់នៅក្នុងប្រទេសកូឡុំប៊ីមិនព្រមរំសាយទ័ពនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពឡើយ ហើយជំនួសមកវិញពួកគេបានទៅចូលរួមជាមួយក្រុមប្រឆាំងដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល។


កាលពីដើមឆ្នាំមុន សមាជិកភាគច្រើននៅក្នុងក្រុមឧទ្ទាមហ្វាស់ (FARC) បានទម្លាក់អាវុធចុះ ហើយឥលូវនេះពួកគេបានបង្កើតគណបក្សនយោបាយមួយ បន្ទាប់ពីមានការប្រយុទ្ធគ្នាជាមួយរដ្ឋាភិបាលកូឡុំប៊ីអស់រយៈពេលជាង៥ទសវត្សរ៍។


មន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសកូឡុំប៊ីបានប៉ាន់ស្មាននៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ថា ក្រុមយុទ្ធជនប្រឆាំងនឹងរដ្ឋាភិបាលមានចំនួនប្រហែល៣០០នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ក្រុមយុទ្ធជនប្រឆាំងចំនួន៩នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់កងកម្លាំងផ្លូវអាកាស ហើយ២នាក់ក្នុងចំណោមអ្នកស្លាប់ត្រូវបានគេគិតថាជាមេដឹកនាំក្រុមប្រឆាំងនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation