ការនាំយកថ្នាំពេទ្យនិងសម្ភារៈចាំបាច់ទៅជួយជនរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាភូមិជាប់ព្រំដែនឡាវកំពុងធ្វើឡើងដោយមមាញឹក
| ព័ត៌មានជាតិ
SHARE



(ស្ទឹងត្រែង)៖ ក្រុមការងារដឹកនាំដោយឯកឧត្តមញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីសុខាភិបាល នាំយកសម្ភារនិងថ្នាំពេទ្យ ទៅចែកពលរដ្ឋក្នុងឃុំតាឡាត់ ស្រុកសេសាន ដែលរងគ្រោះដោយទឹកជំនន់ នៅតាមបន្ទាត់ព្រំដែនកម្ពុជាឡាវ។
តាមសេចក្តីរាយការណ៏ពីភ្នាក់ងារcnc ដែលបានរួមដំណើរនៅកាន់ទីនោះបញ្ជាក់ថា ក្រុមការងារមានការលំបាកខ្លាំងក្នុងការធ្វើដំណើរទៅដល់ទីតាំងភូមិខាងលើ ដោយសារតែបញ្ហាទឹកជំនន់ ហើយដោយសារតែផ្លូវត្រូវបានកាត់ផ្តាច់ មធ្យោបាយដឹកជញ្ជូនក្រៅពីរថយន្ត គឺ គោយន្តនិងទូក។

នៅក្នុងយុទ្ធនាការចុះជួយប្រជាពលរដ្ឋនេះ ក្រុមការងារបាននាំយកសម្ភារៈ និងថ្នាំសង្កូវមួយចំនួនដូចជា ថ្នាំគ្រុនចាញ់ ថ្នាំក្លរ៉ាមឹន វ៉ាក់សាំង ឃឺត មុង និងធ្វើតេស្តសុខភាពជូនប្រជាពលរដ្ឋជាដើម។

សូមជំរាបថា ទឹកជំនន់ដែលបណ្តាលមកពីការបាក់ទំនប់នៅប្រទេសឡាវ បានធ្វើឱ្យមានទឹកជំនន់ បង្ករផលប៉ះពាល់ដល់ ពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដែលនៅជាប់នោះ ។ បើតាមការបញ្ជាក់ពីក្រសួងធនធានទឹកនិងឧត្តុនិយម គឺមកដល់ម៉ោង ១០:៣០ នាទីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១១,៩៨ ម ហើយ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ម) ហើយទឹកទន្លេ បានបន្តជន់លិចផ្លូវ ផ្ទះប្រជាពលរដ្ឋ និងកំពុងបន្តគម្រាមកំហែងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងស្រុកសៀមប៉ាង ។

បើតាមរបាយការណ៏ពីអាជ្ញាធរខេត្តស្ទឹងត្រែង គិតត្រឹមថ្ងៃនេះ នគ្រួសារជាង១២០០គ្រួសារត្រូវបានជួយសង្រ្គោះ នៅស្រុកសៀមប៉ាង ហើយ
ការិយាបោះឆ្នោតលេខ៨៣,៨៤,៨៥,៨៦-នៅឃុំស្រែសំបូរ និង ការិយាល័យ ០៩១,០៩២ នៅឃុំថ្មកែវ ស្រុកសៀមប៉ាង កំពុងត្រូវបានឡោមពទ្ធជិត ដោយទឹកជំនន់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation