សត្វក្ងោកទេព ១ក្បាលត្រូវព្រលែងចូលធម្មជាតិវិញ
| ព័ត៌មានជាតិ
SHARE

សត្វក្ងោកទេព ១ក្បាលត្រូវក្រុមអ្នកអភិរក្សព្រលែងចូលធម្មជាតិវិញក្រោយការព្យាបាលរយៈពេលជាង ១ខែមក។ សត្វខ្សឹប ឬសត្វក្ងោកទេព ត្រូវគេរាយការណ៍ថា កំពុងស្ថិតនៅក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុត ខណៈចំនួនរបស់វានៅ លើសាកលលោកមានតិចជាង ៨០០ក្បាលតែប៉ុណ្ណោះ។

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះខេត្តសៀមរាប (ACCB) និងសមាគមមគ្គុទ្ទេសក៍សត្វស្លាប (CBGA) នៅថ្ងៃ ២៤កក្កដានេះ បានធ្វើការព្រលែងសត្វខ្សឹប ឬក្ងោកទេពឈ្មោល ១ក្បាលចូលក្នុងជម្រកធម្មជាតិនៃតំបន់ ការ ពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតនៅក្នុង ភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីការព្យាបាលរយៈពេលប្រមាណ១ខែកន្លងមក។

បើតាមសមាគមមគ្គុទ្ទេសក៍សត្វស្លាប (CBGA) បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមិថុនា ក្មេងៗក្នុងភូមិបានប្រទះឃើញសត្វក្ងោកទេព ក្នុងសភាពទ្រុឌទ្រោមនៅក្នុងស្រែមួយ ស្ថិតនៅក្នុងឃុំសានគ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សត្វក្ងោកទេពនោះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដើម្បីយកទៅព្យាបាលវា។

កម្ពុជា ត្រូវគេចាត់ទុកថា ជាប្រទេសដ៏សំខាន់បំផុត នៅលើសាកលលោក ដើម្បីអភិរក្សសត្វខ្សឹបនេះកុំឲ្យបាត់បង់ ខណៈចំនួនរបស់សត្វខ្សឹបនៅ ក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១២ មានប្រមាណ ៤៣២ក្បាល ពោលគឺជាងពាក់កណ្ដាល នៃចំនួនសត្វខ្សឹមលើសាកលលោក។

ជម្រកវាលស្មៅនៃតំបន់ទំនាបទន្លេសាបក្នុងខេត្តកំពង់ធំ ត្រូវគេរាយការណ៍ថា គាំទ្រដល់ការរស់នៅរបស់សត្វខ្សឹបច្រើនជាងគេបង្អស់ នៅលើពិភពលោក និងមានសារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ក្ងោកទេព៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation