រយៈពេល ៥ឆ្នាំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋជាង ៩លាននាក់
| ព័ត៌មានជាតិ
SHARE

ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានផ្តល់ អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋបានចំនួនជាង ៩លាន ៧សែន ៤ម៉ឺនសន្លឹក និងបាន ផ្តល់ជូន ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដើម្បីចែកជូនដល់ប្រជាពលរដ្ឋគឺ បានចំនួន ជាង ៩លាន ៧សែន ២ម៉ឺនសន្លឹក។
ចំណែកការផ្តល់សៀវភៅស្នាក់នៅប្រភេទ (ក២) ចំនួនជាង ៣លានក្បាល ហើយសៀវភៅគ្រួសារប្រភេទ (ក៤) ចំនួនជាង ២លាន ៨សែន ៥ម៉ឺនក្បាល។ នេះបើយោងតាមរបាយ ការ ណ៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៧។

យោងតាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ននេះ ដើម្បីធ្វើឱ្យការងារផ្តល់អត្តសញ្ញាណប័ណ្ណនេះកាន់តែមានភាពលឿនរហ័សនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានរៀបចំផ្តល់ សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅក្នុងផ្សារទំនើប ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់ តែមានភាពងាយស្រួលក្នុងការទទួលយក សេវាធ្វើអត្តសញ្ញាណប័ណ្ណបានលឿន និងឆាប់រហ័សដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប។

ក្នុងរបាយការណ៍បានលើកឡើងដែរថា ចំពោះបញ្ហាអន្តោប្រវេសន៍វិញ ត្រូវបានរាជរដ្ឋាភិ បាលមានការយកចិត្តទុក យ៉ាងខ្លាំងដោយ សារថា នេះគឺជាបញ្ហាសន្តិសុខជាតិដែលធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ជាតិទាំងមូលប្រសិនបើគ្មានការគ្រប់គ្រង និងធ្វើការដោះស្រាយឱ្យមាន ប្រសិទ្ធភាពទេនោះ។
ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ សកម្មភាពចុះធ្វើការត្រួតពិនិត្យជនបរទេសអន្តោ ប្រវេសន៍ដែលកំពុងមកស្នាក់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា គឺមានភាពសកម្មយ៉ាងខ្លាំងក្នុងអាណត្តិទី៥នេះ ប៉ុន្តែជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ មិនមានឯកសារត្រឹមត្រូវតាមច្បាប់របស់កម្ពុជា ត្រូវបានចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃ ក្រសួងមហាផ្ទៃ បានឱ្យដឹង ថា គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ កម្លាំងមានសមត្ថកិច្ចបានអនុវត្តន៍នីតិវិធីឃាត់ខ្លួន និងបណ្តេញជនបរទេសដែលរស់នៅកម្ពុជាខុសច្បាប់បានចំនួន ១ម៉ឺន ៣ពាន់ ៧០១នាក់ មាន ៨៥ សញ្ជាតិ។ ក្នុងនោះការជំរឿនជនអន្តោប្រវេសន៍បានសរុបចំនួន ៤ម៉ឺន ៦ពាន់ ៧៧៦គ្រួសារ ស្មើនឹង ចំនួន ១សែន ៧ម៉ឺន ៦ពាន់ ៨១២នាក់ ក្នុងនោះស្រីមានចំនួន ៧ម៉ឺន ៩ពាន់ ៧២៨នាក់។

ជនបរទេសបែបអន្តោប្រវេសន៍កាន់កាប់ការប្រើប្រាស់ឯកសារកម្ពុជាមិនប្រក្រតីមានចំនួនជាង២គ្រួសារ ស្មើនឹងចំនួន ៧ម៉ឺន ៣ពាន់ ៣៩៧ នាក់ ក្នុងនោះស្រីមានចំនួន ៣ម៉ឺន ៥ពាន់ ៨៨៨នាក់ មាន៥សញ្ជាតិ ដែលកំពុងដំណើរការដកហូតតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។
ទន្ទឹមនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសហការជាមួយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចពលករបរទេសនៅតាមរោង ចក្រ សហគ្រាស គ្រឹះស្ថាននានា តាមរាជធានី ខេត្ត សំដៅពិនិត្យភាពស្របច្បាប់របស់ពលករ ដែលជាលទ្ធផល រកឃើញ ពលករបរទេសប្រកបមុខរបរខុសច្បាប់ចំនួន ៧៣៤២នាក់ នឹងបានធ្វើការពិន័យគិតជាប្រាក់ជាង ៣ពាន់លានរៀលងដែរ៕

អត្ថបទ៖ បូ ដូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation