Updated News ៖ ទឹកទន្លេសេកុង បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នជិតកន្លះម៉ែត្រហើយ
| ព័ត៌មានជាតិ
SHARE

(ស្ទឹងត្រែង)៖ មកដល់ម៉ោង ៩ ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១១,៩០ ម ហើយ ខណៈកម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម ។
នេះបើតាមការបញ្ជាក់របស់ក្រសួងធនធានទឹកនិងឧត្តុនិយម។

ក្រសួងធនធានទឹកនិងឧត្តុនិយម បញ្ជាក់ថា ទឹកទន្លេបានបន្តជន់លិចផ្លូវ ផ្ទះប្រជាពលរដ្ឋ និងកំពុងបន្តគម្រាមកំហែងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀតក្នុងស្រុកសៀមប៉ាង ។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យអាជ្ញាធរពាក់ពន្ធ័និងរួមនឹងប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation