ព័ត៌មានជាតិ

Latest News÷ អាជ្ញាធរខេត្តក្រចេះ សម្រេចផ្អាកសណ្ឋាគារ និងភោជនីយដ្ឋានចម្ប៉ាពេជ្រ ក្រោយដឹងថា អ្នកជងឺកូវីដ19 ម្នាក់ បានចូលទីតាំងនេះ 

image

ក្រចេះ៖ អាជ្ញាធរ និងសមត្ថកិច្ចស្រុកស្នួល ខេត្តក្រចេះ បានចុះបិទសណ្ឋាគារ និងភោជនីយដ្ឋានចម្ប៉ាពេជ្រស្ថិតនៅទីរួមស្រុកស្នួល (ជិតសាលាស្រុកស្នួល) ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយដឹងថា បុរសឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដ19នោះ បានទៅស្នាក់នៅមួយយប់ កាលពីថ្ងៃទី១ ខែធ្នូ។

ដោយឡែក សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារមួយនេះ ចំនួន ៦២នាក់ ត្រូវបានតម្រូវឲ្យស្នាក់នៅខាងក្នុង និងយកសំណាកទៅធ្វើតេស្ត។ នេះបើតាមការបញ្ជាក់របស់លោក សោម ណាល់ អភិបាលស្រុកស្នួល៕