សែលកាត ទទួលបានជ័យលាភីពានរង្វាន់ Speedtest ២ឆ្នាំជាប់ៗគ្នា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃពុធនេះ ក្រុមហ៊ុនសែលកាត បានប្រកាសអំពីការធានាលើបណ្តាញសេវារបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការផ្ដល់ជូននូវគុណភាពឈានមុខគេ ស្របពេលដែលខ្លួនទទួលបានពានរង្វាន់ Ookla ជាម្ដងទៀតក្នុងខែនេះ ដែលធ្វើឲ្យក្រុមហ៊ុនទូរគមនាគមន៍របស់ខ្មែរមួយនេះ ក្លាយជាប្រតិបត្តិករឈានមុខគេនៅកម្ពុជា។

លោក អៀន វ៉ាត់សុន អគ្គនាយកប្រតិបត្តិរបស់សែលកាត មានប្រសាសន៍ថា អតិថិជននៅកម្ពុជានឹងទទួលបានគុណភាពសេវាកម្មស្តង់ដារពិភពលោក ពីប្រតិបត្តិករទូរគមនាគមន៍រួមទាំងសេវាគ្របដណ្តប់ល្អ ល្បឿនអ៊ីនធឺណិតលឿន រួមទាំងតម្លៃសមរម្យទៀតផង។ ជាមួយគ្នានេះ លោកបានលើកឡើងថា ការធានាលើបណ្តាញសេវានេះ នឹងផ្តល់សំណងដល់អតិថិជនដោយស្វ័យប្រវត្តិនៅពេលដែលអតិថិជនជួបប្រទះ សេវាកម្មរអាក់រអួលរាល់ពេលធ្វើការ ហៅចេញក្នុងប្រព័ន្ធ។

អគ្គនាយកប្រតិបត្តិរបស់សែលកាត បានបន្តទៀតថា ក្រុមហ៊ុនសែលកាត បានកំណត់ពេលវេលានៃការធានាលើបណ្តាញរបស់ខ្លួន ជាមួយនឹងការទទួលបាន ពានរង្វាន់ចុងក្រោយបំផុតពីពានរង្វាន់ Ookla Speedtest Awards ដែលបង្ហាញថា ក្រុមហ៊ុនសែលកាតជាក្រុមហ៊ុនតែមួយគត់ដែលបានខិតខំកែប្រែល្បឿន 4G របស់ខ្លួន ចាប់តាំងពីការធ្វើតេស្តចុងក្រោយនៅក្នុងត្រីមាសទី ៣ និងទី ៤ ក្នុងឆ្នាំ ២០១៧។

លោក វ៉ាត់សុន បានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនសែលកាត កំពុងមមាញឹកក្នុងការផ្ដល់ព័ត៌មានដល់អតិថិជនអំពីភាពរអាក់រអួលនៃបណ្ដាញសេវា ដោយសារតែការបង្កើនគុណភាព និងពង្រីកបណ្ដាញកំពុងចាប់ផ្ដើមដំណើរការ។

យ៉ាងណាក៏ដោយ លោកអះអាងថា ការធានាជូននូវបណ្តាញសេវារបស់ក្រុមហ៊ុនសែលកាត នឹងធ្វើឱ្យសកម្មភាព និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងតម្លាភាពបើកចំហពេញលេញ ស្របពេលដែលសែលកាត កំពុងបន្តដំណើរក្នុងការផ្តល់ទិន្នន័យទូរស័ព្ទចល័តក្នុងតម្លៃសមរម្យបំផុត សម្រាប់ប្រជាជនកម្ពុជាទាំងអស់ដើម្បីអភិវឌ្ឍជាតិ និងសេដ្ឋកិច្ច។

គួរបញ្ជាក់ថា ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតនូវការធានាជូននូវបណ្តាញសេវា ក្នុងគោលបំណងបង្កើនការទុកចិត្ត និងតម្លាភាពនៃសេវាកម្មដល់អតិថិជន៕ (អត្ថបទ៖ ប៊ូ ដូឡា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation