ការនាំចេញអង្កររបស់កម្ពុជានៅពាក់កណ្តាលឆ្នាំនេះ ធ្លាក់ចុះជិត៦%
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា នៅក្នុងរយៈពេល៦ខែពាក់កណ្តាលឆ្នាំ២០១៨នេះ កម្ពុជាបាននំាចេញអង្ករ ប្រមាណ២៧ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបានធ្លាក់ចុះជិត៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

របាយការណ៍ដដែលបង្ហាញថា កម្ពុជាបាននាំចេញអង្ករពីខែមករា ដល់ខែមិថុនា មានចំនួនសរុបជាង ២៧១.៥៣៧តោន។ ទីផ្សារសំខាន់របស់កម្ពុជាមាន ទីផ្សារសហភាពអឺរ៉ុប អាស៊ាន និងប្រទេសនៅក្នុងតំបន់២៦ទៀត។ អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅទីផ្សារអឺរ៉ុប ក្នុងបរិមាណ១៣៧.៣៥៣តោន ដែលជាចំនួនច្រើនជាងគេ ក្នុងចំណោមទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា។

ក្រុមអ្នកជំនាញលើកឡើងថា ការធ្លាក់ចុះនៃការនាំចេញអង្កររបស់កម្ពុជានេះ ដោយសារតែប្រទេសដែលធ្លាប់បញ្ជាទិញកាត់បន្ថយការនាំចូល ក្នុងនោះមាន ប្រទេសចិន ដែលធ្លាប់តែបញ្ជាទិញច្រើន ក៏បានកាត់បន្ថយដែរ។ ម្យ៉ាងវិញទៀត អាចមកពី តម្លៃអង្ករកម្ពុជា ឡើងថ្លៃជាងអង្ករវៀតណាម និងអាចមកពីកត្តាសម្រុកចេញខ្លាំងរបស់កម្ពុជាកាលពីរដូវប្រមូលផលនាចុងឆ្នាំ២០១៧កន្លងទៅផងដែរ។

គួរបញ្ជាក់ថា ទិន្នផលស្រូវរបស់កម្ពុជាក្នុងរដូវប្រមូលផលចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ បានកើនដល់ជាង១០លានតោន។ ការតម្រង់ទិសសម្រាប់ការនាំចេញ ជំរុញឲ្យការប្រមូលផលស្រូវ ភាគច្រើនជាប្រភេទស្រូវក្រអូប ដែលបានដាំដុះនៅលើផ្ទៃដីប្រមាណជិត៣លានហិកតារបស់ប្រទេសកម្ពុជា៕ (អត្ថបទ៖ អៀវ ឈៀងនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation