ទឹកជំនន់ហូរធ្លាក់ពីលាវ ធ្វើឲ្យទន្លេសេកុងឡើងកៀកកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន 
| ព័ត៌មានជាតិ
SHARE

(ស្ទឹងត្រែង)៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា គិតត្រឹមម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង បានកើនឡើងដល់កម្ពស់ ១១,៤២ ម. ហើយ (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ម.) ។

ស្របគ្នានេះ អាជ្ញាធរខេត្តស្ទឹងត្រែង កំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបតាមដងទន្លេសេកុង ទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេបានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត៕ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation