គណបក្សប្រជាជនស្នើគ.ជ.ប ចាត់វិធានការច្បាប់លើមេធាវី ជូង ជូងី រឿងរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានស្នើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាត់វិធានការចំពោះលោកមេធាវី ជូង ជូងី អតីតមេធាវីការពារក្តីឲ្យលោកកឹម សុខា ដែលបាន
ប្រើប្រាស់មធ្យោបាយតាមបណ្តាញទំនាក់ទំនងសង្គម (facebook) រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត។


យោងតាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដាក់ទៅប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នឹងបន្តរហូតមកដល់
បច្ចុប្បន្នឈ្មោះ ជូង ជូងី បាន នឹងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម (facebook) របស់ខ្លួនប្រព្រឹត្តអំពើទុច្ចរិតរំលោភបំពានលើបញ្ញត្តិមាត្រា ១៤២ នៃច្បាប់ស្តីពី
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។


សកម្មភាពរបស់ឈ្មោះ ជូង ជូងី គឺពិតជាមានចេតនា និងក្នុងគោលបំណងច្បាស់លាស់ ក្នុងការបំផុសគំនិតទប់ស្កាត់ និងរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បានសូមឲ្យគ.ជ.ប ចាត់វិធានការលើលោក ជូង ជូងី តាមផ្លូវច្បាប់។
ទាក់ទងករណីនេះ លោកមេធាវី ជូង ជូងី មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕

អត្ថបទ ៖ មួង សុវណ្ណារិទ្ធ រូបភាព ៖ ឯកសារ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation