ព័ត៌មានជាតិ

ឈ្វេងយល់ពីការបោះឆ្នោត និង ទោសបញ្ញត្តិផ្សេងៗ

image

ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អណត្តិទី ៦ នៅប្រទេសកម្ពុជា ហើយនឹងត្រូវ ប្រព្រឹត្ត ទៅតែមួយថ្ងៃគត់គឺថ្ងៃអាទិត្យ ទី ២៩ ខែកក្តដា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល នៅការិយាល័យជាង ២ម៉ឺន ក្នុងមណ្ឌល ២៥ ឬ ២៥ រាជធានី-ខេត្ត ដើម្បី ជ្រើសរើសតំណាងរាស្រ្ត ឬសមាជិកសភា ១២៥រូប ។
CNCសូមដកស្រង់ មាត្រា ៩៣ នៃជំពូក ទី៨ សី្តពីការបោះឆ្នោត និង មាត្រា ទី ១៤២ សី្តពី ទោសបញ្ញត្តិ ដែលបានចែងនៅក្នុងច្បាប់ សី្តពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ដែលព្រះករុណា ព្រះបាទនរោត្តមសីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខា ប្រកាសអោយ ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទៅ ២៦ ខែមិនា ឆ្នាំ២០១៥ កន្លងមក សម្រាប់ជាប្រយោជន៍ ដល់ការយល់ដឹងមានដូចតទៅ ៖

មាត្រា ៩៣ ៖ ការបោះឆ្នោតត្រូវធើ្វតែ ១មួយថ្ងៃ
ការបោះឆ្នោតប្រព្រឹត្តទៅចាប់ពីម៉ោង ៧ :០០ ព្រឹក រហូតដល់ម៉ោង ១៥ :០០ លើកលែងតែមានសេចកី្តសម្រេច ផ្សេងពីនេះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចប្រកាសបញ្ចប់ការបោះឆ្នោត ។

ប្រសិនបើអ្នកបោះឆ្នោតគ្រប់គ្នាហើយ គណៈកម្មការ ការរិយាល័យបោះឆ្នោត អាចប្រកាសបញ្ចប់ការបោះឆ្នោត មុនម៉ោង ១៥ : ០០។
ប្រធានគណៈកម្មការ ការិយាល័យបោះឆ្នោត ត្រូវប្រកាសបិទ ការបោះឆ្នោតនៅម៉ោង ១៥ :០០ ។
ជនគ្រប់រូបដែលមានបំណងបោះឆ្នោត មិនត្រូវអនុញ្ញាតឲ្យចូលបរិវេណ ខាងក្នុងក្រោយម៉ោង១៥:០០ ឡើយ។
ជនដែលមានសិទ្ធ បោះឆ្នោត ក្រោយម៉ោង ១៥ :០០ ហើយ អាចអនុញ្ញាតអោយបោះឆ្នោត គឺជាជនដែលស្ថិតនៅក្នុងការិយាល័យបោះឆ្នោត ឬ ក្នុងបរិវេណខាងក្នុងនៅ ម៉ោង ១៥ :០០ ។

ដោយឡែកក្នុងមាត្រាទី១៤២ ទោសបញ្ញត្តិ ដែលបានចែងនៅក្នុងច្បាប់ សី្តពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត មានដូចតទៅ ៖
ត្រូវផាកពិន័យ ជាប្រាក់ពី ៥.០០០.០០០(ប្រាំលានរៀល) ទៅ ២០.០០០.០០០ (ម្ភៃលានរៀល) ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ៖
- រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬ រារាំងមិនអោយចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និង សៀវភៅបញ្ជីបោះឆ្នោត ។
- បង្កការអុកឡុក ឬរារាំងសកម្មភាព ជាប្រក្រតី ក្នុងទីកន្លែង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត នៅក្នុងអំឡុង ពេលនៃការពិនិត្យបញ្ជី និង ចុះឈ្មោះបោះឆ្នោត ។

- ឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោត ប្រព្រឹត្តអំពើ រំលោភបំពានអំពើគំរាម កំហែង អំពើហិង្សា ទៅលើ បេក្ខជន ឬទៅលើ គណបក្សនយោបាយ ដទៃ ។
- រារាំងប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត មិនឲ្យទៅបោះឆ្នោត ។
- រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោត តាមការកំណត់។
- ធើ្វអោយបាត់ទំនុកចិត្តលើការសម្ងាត់នៃ ការបោះឆ្នោត ។
- ធើ្វឲ្យមានការភាន់ច្រលំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ។
- បង្កការរំខានមិនឲ្យតំណើរការបោះឆ្នោតបាន ។
- បង្កការរំខានមិនឲ្យ រាប់សន្លឹកឆ្នោតបាន ។
- ធើ្វអោយខូចរបៀបរៀបរយក្នុងការបោះឆ្នោត ។
- ទិញសន្លឹកឆ្នោតដោយសម្ភារ ឬ ដោយប្រាក់កាស ។
- ត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬលុប បេក្ខភាព របស់សាមីខ្លួន ដោយគណៈ កម្មាធិការជាតិរៀបចំ ការបោះឆ្នោត បន្ថែម លើទណ្ឌកម្មដែលបានចែងក្នុងកថាខណ្ឌទី ១ ខាងលើ ចំពោះជនដែលប្រព្រឹត្ត អំពើល្មើសដូចមានចែងក្នុងកថាខណ្ឌទី ១ ខាងលើនេះ ៕
(ដកស្រង់ចេញពីសៀវភៅច្បាប់សី្តពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត) ។

អត្ថបទ ៖ ខៀវ កូឡា