កម្មវិធីស្បៀងអាហារពិភពលោកព្រមានពីការគំរាមកំហែងដោយគ្រោះទុរ្ភិក្សនៅក្នុងភាគឦសានប្រទេសនីហ្សេរីយ៉ា - CNC News
កម្មវិធីស្បៀងអាហារពិភពលោកព្រមានពីការគំរាមកំហែងដោយគ្រោះទុរ្ភិក្សនៅក្នុងភាគឦសានប្រទេសនីហ្សេរីយ៉ា
| ព័ត៌មានអន្តរជាតិ
SHARE


អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា មនុស្សជិត១លាននាក់កំពុងស្ថិតនៅក្នុងតំបន់ជាច្រើនដែលពិបាកនឹងចូលទៅដល់នៅក្នុងភាគឦសានប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលក្រុមអ៊ីស្លាមជ្រុលនិយមបូកូហារ៉ាម (Boko Haram) បានធ្វើការបះបោរអស់រយៈពេល៩ឆ្នាំមកហើយ។
បណ្តាញប្រព័ន្ធព្រមានជាមុនអំពីគ្រោះទុរ្ភិក្សបាននិយាយកាលពីពេលថ្មីៗនេះថា មានការកើនឡើងហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងតំបន់ភាគឦសាននោះ។


គួរបញ្ជាក់ថា ក្រុមបះបោរបូកូហារ៉ាម (Boko Haram) បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឲ្យមនុស្សជាង២លាននាក់ផ្សេងទៀតផ្លាស់ប្តូរទីលំនៅ ហើយពួកគេភាគច្រើនគឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើជំនួយអន្តរជាតិ។


ស្របពេលជាមួយគ្នានោះ កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា គេត្រូវការប្រាក់ចំនួន៩៤លានដុល្លារអាមេរិកជាបន្ទាន់ដើម្បីបន្តផ្តល់ស្បៀងអាហារ និងជំនួយអាហារូបត្ថម្ភទៅដល់ក្រុមគ្រួសារជាច្រើនទៀតរហូតដល់ចុងឆ្នាំ២០១៨នេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation