Breaking News៖ បាក់ទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវជាប់ព្រំដែនកម្ពុជា ក្រសួងស្នើឱ្យអាជ្ញាធរជន្លៀសពលរដ្ឋ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា នៅថ្ងៃនេះ ​ទំនប់​វារីអគ្គិសនី Se-Pian Se Nam Noi នៅក្នុងខេត្ត Atapeu ​ប្រទេស​ឡាវ​ បានបាក់។
ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បានបញ្ជាក់ថា ទំនប់វារីអគ្គីសនីដែលបាក់នេះ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជាឡាវ ដែលទំនប់នេះ មានសមត្ថភាពស្តុកទឹកបានប្រមាណ ៥ពាន់លានម៉ែត្រគូប ដែលនឹងធ្វើឱ្យមានទឹកហូរចេញពីទំនប់ ចូលមកក្នុងទន្លេសេកុង។


អាស្រ័យហេតុនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​សេកុង​ ពិសេស​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ត្រៀម​លក្ខណៈ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព។


សូមបញ្ជាក់ថា បើយោងតាមទីភ្នាក់ងារព័ត៌មានរបស់រដ្ឋក្នុងប្រទេសឡាវ បានរាយការណ៍ថា មានមនុស្សរាប់រយនាក់បានបាត់ខ្លួន និងមានអ្នកបាត់បង់ជីវិតដែលគេមិនទាន់ដឹងចំនួនច្បាស់លាស់បន្ទាប់ពីមានការបាក់ទំនប់វារីអគ្គីសនីSe-Pian Se Nam Noi នៅក្នុងខេត្ត Atapeuនេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation