ទន្លេមេគង្គខេត្តកំពង់ចាមបានស្រកបន្តិច បន្ទាប់ពីហក់ឡើងអស់៣សប្តាហ៍ជាប់ៗគ្នា
| ព័ត៌មានជាតិ
SHARE

(កំពង់ចាម)៖ ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានស្រកទៅវិញបន្តិច បន្ទាប់ពីបានឡើងក្នុងរយៈពេល៣សប្តាហ៍ជាប់ៗគ្នានាពេលកន្លងទៅ។ គិតត្រឹមថ្ងៃទី២៤ កក្កដានេះទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមមានកំពស់ ១២.៩៦ម៉ែត្រធៀបនឹងថ្ងៃម្សិលមិញទឹកស្រក០.១០ម៉ែត្រ។

ទន្ទឹមនេះដែរផ្លូវក្នុងភូមិមួយចំនួននៅតាមបណ្តោយទន្លេមេគង្គក្នុងខេត្តកំពង់ចាមនៅតែអាចធ្វើដំណើរបានដូចមុន ប៉ុន្តែផ្លូវក្នុងភូមិខ្លះបានលិចមិនអាចធ្វើដំណើរបានទេ ដោយត្រូវធ្វើដំណើរតាមផ្លូវវាង ឆ្លងទូកដរ ទូកលក្ខណៈគ្រួសារ និងឆ្លងសាឡាងជាដើម។


សូមរំលឹកថា​​​ ទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានហក់ឡើង៣សប្តាហ៍ជាប់ៗគ្នា ដែលបានធ្វើឲ្យកំពស់ទឹកមានការកើនឡើងខ្ពស់រហូតជាង១៣ម៉ែត្រ ប៉ុន្តែកំពស់ទឹកនេះមិនទាន់ដល់ចំណុចប្រុងប្រយ័ត្ន១៥.២០ម៉ែត្រនៅឡើយទេ។ យ៉ាងណាក៏ដោយ ស្របពេលទឹកទន្លេមេគង្គមានការកើនឡើងនេះ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីណែនាំមួយចំនួនដើម្បីត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗនារដូវទឹកជំនន់ទន្លេមេគង្គនៅរដូវវស្សាក្នុងឆ្នាំ២០១៨នេះ ដោយក្នុងនោះរដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គសូមបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកទន្លេមេគង្គនាពេលនេះ និងត្រូវអប់រំកូនកុំឲ្យទៅលេងទឹកនៅតំបន់ដែលមានហានិភ័យខ្ពស់ជាងនេះទៅទៀតអជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធត្រូវត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែល ងាយរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជាពិសេសតំបន់បាក់ស្រុតច្រាំងទន្លេ និងត្រៀមជួយជម្លៀសប្រជាពលរដ្ឋ និងសត្វពាហៈនៈទៅកាន់ទីទួលសុវត្ថិភាព។

ហើយក្នុងនោះមន្ទីរពាក់ព័ន្ធមួយចំនួនដូចជាមន្ទីរព័ត៌មានខេត្ត និងមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមត្រូវផ្សព្វផ្សាយព្យាករណ៍អាកាសធាតុតាមរយះវិទ្យុ និងទូរទស្សន៍ខេត្តឲ្យបានទៀងទាត់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation