លោក ដូណាល់ ត្រាំ ជំរុញឲ្យមានការកាត់ទោសប្រហារជីវិតក្រុមអ្នកជួញដូរថ្នាំញៀន
| ព័ត៌មានអន្តរជាតិ
SHARE


កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អាមេរិកត្រូវតែប្រកាន់យកនូវវិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងទៅនឹងក្រុមអ្នកជួញដូរថ្នាំញៀន ដែលរួមទាំងការប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។


នេះគឺជាផ្នែកមួយនៃផែនការរបស់លោកនៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃការញៀនថ្នាំopioid ដែលជាប្រភេទថ្នាំព្យាបាលការឈឺចាប់ និងមានសារធាតុហេរ៉ូអ៊ីន។
លោក ត្រាំ បានបង្ហាញផែនការនេះនៅក្នុងការថ្លែងសុន្ទរកថាមួយនៅក្នុងរដ្ឋញូ ហេមសាយអឺ (New Hampshire) ជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារថ្នាំញៀនopioidនេះ។


លោក ត្រាំ បានប្តេជ្ញាថានឹងបង្កើតជំនាន់មួយដែលក្មេងៗគ្មានការប្រើប្រាស់គ្រឿងញៀន។ ហើយលោកបានលើកឡើងថា នៅក្រោមច្បាប់បច្ចុប្បន្ននេះ អ្នកជួញដូរម្នាក់អាចលក់ថ្នាំញៀនដែលអាចសម្លាប់មនុស្សរាប់រយនាក់ ប៉ុន្តែគេបានត្រឹមតែជាប់ពន្ធនាគារក្នុងរយៈពេលខ្លីប៉ុណ្ណោះ។


គួរបញ្ជាក់ថា មន្ត្រីសុខាភិបាលអាមេរិកបាននិយាយថា ពលរដ្ឋអាមេរិកប្រហែល២លាន៤សែននាក់ត្រូវបានគេប៉ាន់ស្មានថាជាអ្នកញៀនថ្នាំ ហើយនៅក្នុងឆ្នាំ២០១៦ មនុស្សជាង៦ពាន់៣រយនាក់ត្រូវបានគេអះអាងថាបានបាត់បង់ជីវិតដោយសារថ្នាំញៀននៅទូទាំងសហរដ្ឋអាមេរិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation