​ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រទានព្រះរាជអំណោយចំពោះប្រជានុរាស្ដ្រជាង ៥០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅស្រុកស្រែអំបិល
| ព័ត៌មានជាតិ
SHARE

(កោះកុង)៖ ​ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមចែកជូនដល់បងប្អូនប្រជានុរាស្ដ្រចំនួន ៥៧៨ គ្រួសារ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកស្រែអំបិល ខេត្តកោះកុង។

ព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ នេះ ត្រូវបានសម្តេចចៅហ្វាវាំង គង់ សំអុល រួមជាមួយវត្តមានអ្នកមុខអ្នកការក្នុងខេត្តកោះកុង រួមទាំងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងនាំយកទៅប្រគល់ជូនប្រជាពលរដ្ឋ នាវេលាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ។

សូមជម្រាបថា ជំនន់ទឹកភ្លៀងបានបង្កឲ្យស្រុកចំនួន៤របស់ខេត្តកោះកុង ទទួលរងការលិចលង់ផ្ទះសំបែង និងស្រែចម្ការប្រជាពលរដ្ឋអស់ជាច្រើនហិកតា ក្នុងចំណោមនោះ ស្រុកស្រែអំបិលបានរងគ្រោះខ្លាំងគួរសមដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation