ឯកឧត្តម គឹម​ សន្តិភាព ៖​ ការ​អំពាវនាវ​កុំ​ឱ្យ ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ គឺ​ ល្មើស​ច្បាប់
| ព័ត៌មានជាតិ
SHARE

(​ភ្នំពេញ)​៖ អនុរដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ​ឯកឧត្តម គឹម​ សន្តិភាព​ បា​នបញ្ជាក់​ជា​ថ្មីនៅ​ថ្ងៃទី​២៤​ ខែ​កក្កដា​ នេះ​ថា​ ការ​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ គឺ​ ល្មើស​ច្បាប់​។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​ សង្កត់​ធ្ងន់​ថា​ «ហេតុនេះ ការរារាំងពលរដ្ឋមិន​ឱ្យ​ទៅបោះឆ្មោត គឺជាបទល្មើសដែល​មានច្បាប់ចែងច្បាស់លាស់ទាំងក្នុងច្បាប់បោះឆ្នោត និងច្បាប់ព្រហ្មទណ្ឌ ត្រង់ថាអនុវត្តតាមច្បាប់ណាជាក់ស្តែង គឺអាស្រ័យលើសកម្មភាពនៃអំពើរារាំងនោះតែប៉ុណ្ណោះ​ !

តែបើការរារាំងនេះមានភ្ជាប់ជាមួយនូវអំពើហិង្សា ឬ​ គំរាមកំហែង​ នោះជាអំពើល្មើសបន្ថែមទៀត ដែលកំណត់ឱ្យផ្តន្ទាទោសក្នុងច្បាប់ព្រហ្មទណ្ឌជាពិសេស​ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»

ឯកឧត្តម គឹម​ សន្តិភាព​ អះអាងទៀត​ថា​ ការអំពាវនាវកុំ​ឱ្យ​ពលរដ្ឋប្រើប្រាស់គ្រឿងញៀន ជាការរារាំង និងទប់ស្កាត់មិន​ឱ្យ​ពលរដ្ឋប្រើប្រាស់គ្រឿងញៀន ដែលអំពើរារាំងនេះពុំមែនជាបទល្មើសនោះទេ ព្រោះគ្មានច្បាប់ចែង​ ! ។

រីឯការអំពាវនាវកុំ​ឱ្យ​ពលរដ្ឋទៅបោះឆ្នោត កឺជាការរារាំង និងទប់ស្កាត់ពលរដ្ឋមិន​ឱ្យ​ទៅបោះឆ្នោតផងដែរ តែអំពើរារាំង​នេះគឺជាបទល្មើសដែលមានចែងក្នុងច្បាប់ ត្រង់មាត្រា១៤២ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលកំណត់ផាកពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ៕



អត្ថបទ ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation