អភិបាលខេត្តត្បូងឃ្មុំ ស្នើឲ្យភាគីពាក់ព័ន្ធសហការទប់ស្កាត់បង្ក្រាបបទល្មើសតាមព្រំដែន
| ព័ត៌មានជាតិ
SHARE

(ត្បូងឃ្មុំ)​៖ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានក្រើនរំលឹកជាថ្មីដល់មន្រ្តីមានសមត្ថកិច្ច ពាក់ព័ន្ធត្រូវពង្រឹងការគ្រប់គ្រងច្រកព្រំដែន និងការថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សុវត្តិភាព នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម លី ឡេង គឺបានធ្វើឡើងក្នុងកិច្ចជាមួយមន្រ្តីពាក់ព័ន្ធទូទាំងខេត្ត ដែលកិច្ចកិច្ចប្រជុំនេះមានគោលបំណងពង្រឹងស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តោយបន្ទាត់ ព្រំដែនរវាងខេត្តត្បូងឃ្មុំ និងប្រទេសជិតខាង ដើម្បីទប់ស្កាត់រាល់បទល្មើសនៅតាមបន្ទាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងផលប៉ះពាល់នានា។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា កន្លងមកសភាពការណ៍ មានលក្ខណៈល្អប្រសើរ បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ម្យ៉ាងទៀត សភាពការណ៍ តាមតំបន់ព្រំដែន ក៏មានការភាពស្ងាប់ស្ងាត់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍទៀតផង។ រាល់បទល្មើសនៅតាមបន្ទាត់ព្រំដែន​ ក៏ដូចជានៅក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការគ្នាបង្ក្រាប និងទប់ស្កាត់ភ្លាមៗ រាល់សកម្មភាពដែលបង្កឲ្យមានភាព អសន្តិសុខ គ្មានសណ្ដាប់ធ្នាប់ ជាពិសេសបទល្មើសឆ្លងដែន និងរាល់ទំនិញចេញចូល ខុសច្បាប់នានា។

ឯកឧត្តមអភិបាលខេត្ត បន្ដថា ជាមួយគ្នានោះ មន្រ្តីនិងកងកម្លាំងនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងសភាពការណ៍ នៅតាមតំបន់ព្រំដែនឲ្យបន្តស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ តាមរយៈការបង្កើតវិធាន ការប្រមែប្រមូលព័ត៌មានជាប្រចាំ ដើម្បីមានវិធានការទាន់ ពេលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទប្រកប ដោយប្រសិទ្ធភាព។

សូមជម្រាបថា នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំមានច្រកព្រំដែនអន្តរជាតិទ្វេភាគី និងច្រករបៀងជាច្រើន ដែលសព្វថ្ងៃមានបទល្មើសបានកើតឡើងពិសេសបទល្មើសដឹកឈើប្រណិតខុសច្បាប់ចេញទៅប្រទេសវៀតណាម តាមច្រករបៀងក្នុងស្រុកមេមត់​ ដូចជាច្រករបៀង ត្រពាំងឫស្សី, បឹងច្រូង និងច្រកទ្វេភាគីចាន់មូល យ៉ាងគគ្រឹកគគ្រេង តែគ្មានសមត្ថកិច្ចថ្នាក់ណាចាត់វិធានការផ្លូវច្បាប់ អន្តរាគមន៍ ទប់ស្កាត់ ឬបង្ក្រាបឡើយ៕ (​អត្ថបទ៖ ជិន សេងឡុង)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation