លោក វ្ល៉ាឌីមៀរ ពូទីន ជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីបន្តទៀត
| ព័ត៌មានអន្តរជាតិ
SHARE


លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) នឹងត្រូវដឹកនាំប្រទេសរុស្ស៊ីបន្តរយៈពេល៦ឆ្នាំទៀត បន្ទាប់ពីធានាបានថាលោកនឹងទទួលជ័យជំនះដូចការរំពឹងទុកនៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃអាទិត្យ។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់រុស្ស៊ីបាននិយាយថា សន្លឹកឆ្នោតស្ទើរតែទាំងអស់ដែលត្រូវបានរាប់បានបង្ហាញថា លោក ពូទីន ទទួលបានសម្លេងឆ្នោតគាំទ្រនាំមុខគេប្រហែល៧៦%។


ការថ្លែងសុន្ទរកថានៅក្នុងទីក្រុងម៉ូស្គូ (Moscow) បន្ទាប់ពីលទ្ធផលបឋមនៃការបោះឆ្នោតត្រូវបានប្រកាស, លោក ពូទីន បាននិយាយថា ប្រជាពលរដ្ឋបានទទួលស្គាល់នូវសមិទ្ធិផលដែលសម្រចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។


គួរបញ្ជាក់ថា លោក អាឡិចហ្សេ ណាវ៉ាល់នី (Alexei Navalny) មេដឹកនាំបក្សប្រឆាំងដ៏សំខាន់ដែលត្រូវបានគេចាត់ទុកថាជាបេក្ខភាពតែមួយគត់ដែលមានឱកាសក្នុងការប្រកួតប្រជែងជាមួយលោក ពូទីន នោះត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោតនោះទេ ដោយសារតែលោកត្រូវបានកាត់ទោសពីបទប្រពឹត្តអំពើពុករលួយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation