ក្លឹបអ្នកកាសែតកម្ពុជា និង គ.ជ.ប. រៀបចំកិច្ចពិភាក្សាពិសេស «ស្តីអំពីព័ត៌មានមិនពិត ក្លែងបន្លំ និងដំណើរការនៃការបោះឆ្នោតជាតិឆ្នាំ២០១៨»
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ កិច្ចពិភាក្សាពិសេសរវាងក្លឹបអ្នកកាសែតកម្ពុជា ជាមួយនឹង គ.ជ.ប. «ស្តីអំពីព័ត៌មានមិនពិត ក្លែងបន្លំ និងដំណើរការនៃការបោះឆ្នោតជាតិឆ្នាំ២០១៨» ដែលបានរៀបចំធ្វើនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ និងមានវាគ្មិនចំនួន៤រូបចូលរួមបកស្រាយនៅក្នុងកម្មវិធីនេះរួមមាន ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប. លោក កៃ គឹមសុង ប្រធានប្រតិបត្តិការការសែតខ្មែមថាម លោកគី សុខលីម ស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងមានលោក ប៉ែន បូណា ប្រធានក្លឹមអ្នកកាសែតកម្ពុជា។


លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា ថ្ងៃនេះក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំកិច្ចពិភាក្សាមួយជាពិសេស «ស្តីអំពីព័ត៌មានមិនពិត ក្លែងបន្លំ និងដំណើរការនៃការបោះឆ្នោតជាតិឆ្នាំ២០១៨» ដែលគេហៅថា Fake news នេះ គឺជាប្រធានបទមួយយ៉ាងសំខាន់ និងកំពុងក្លាយជាប្រធានបទក្តៅនៅក្នុងពិភពលោកមិនត្រឹមតែថ្នាក់តំបន់យើងទេ គឺនៅអាម៉េរិក និងអឺរ៉ុប ក៏ Fake news កំពុងក្លាយជាប្រធានបទ នៃការជជែកពិភាក្សាគ្នាដែរ។ ឥឡូវនេះស្ថិតនៅក្នុងបរិបទនេះឯងក្លឹបអ្នកាសែតកម្ពុជា បានរៀបកម្មវិធីកិច្ចពិភាក្សាពិសេសនៅក្នុងថ្ងៃនេះ ក៏ព្រោះនៅសល់តែមួយសប្តាហ៍ទៀតនៅក្នុងប្រទេសកម្ពុជាយើងនឹងរៀបចំការបោះឆ្នោត ហើយពត៌មានមិនពិត ក្លែងបន្លំ ដែលគេហៅថា" Fake news" នេះកំពុងតែលេចឡើងមកជាបន្តបន្ទាប់ ហើយយើងសង្ឃឹមថារយៈពេលមួយសប្តាន៍ចុងក្រោយនេះនឹងលេចឡើងនូវព័ត៌មាន Fake news នេះកាន់តែច្រើនឡើងៗ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋក្នុងការទៅចូលរួមបោះឆ្នោត។


ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបន្ដថា ក្នុងនាមជាអ្នសារព័ត៌មាន ក្លឹបអ្នកកាសែតកម្ពុជាយើងមានតួនាទីការពារអ្នកសារព័ត៌មាន ពីព្រោះ Fake news នេះវានឹងធ្វើឲ្យប៉ះពាល់ទៅដល់អ្នកសារព័ត៌មានយើង និងប៉ះពាល់ទៅដល់ជំនឿជឿជាក់របស់ប្រជាពលរដ្ឋទៅលើវិស័យសារព័ត៌មាន ដោយសារតែពត៏មានប្លែកៗគឺបានបំពុលបរិយាកាសដែលជាពិសេសគឺបណ្តាញសង្គមតែម្តង ទាំងនេះហើយគឺជាបញ្ហាប្រឈមដែលយើងលើកយកមកពិភាក្សាគ្នានៅថ្ងៃនេះ។


លោក គី សុខលីម ស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក កៃ គឹមសុង ប្រធានប្រតិបត្តិការការសែតខ្មែមថាម ដែលជាវាគ្មិននៅក្នុងកិច្ចពិភាក្សានេះបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពាក្យថាព័ត៌មានមិនពិតនេះ គឺមិនមែនទើបតែចាប់ផ្តើមកើតនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ ហើយព័ត៌មានមិនពិតគឺជាព័ត៌មានកុហក ហើយព័ត៌មានមិនពិតគឺជាព័ត៌មានមិនពិតគឺជាព័ត៌មាន​ មិនមានប្រភព ហើយព័ត៌មាននោះមានប្រភពដែរតែមិនច្បាស់ ពាក្យចចាមអារ៉ាម ដែលឮតគ្នាពីមាត់មួយទៅមាត់មួយ ហើយជាព័ត៌មានដែលអ្នសរសេរមិនបានផ្ទៀងផ្ទាត់នូវដំណឹងរបស់ខ្លួន សរុបសេចក្តីមកព័ត៌មានមិនពិតគឺជាព័ត៌មានទាំងឡាយណាដែលផ្ទុយពីការពិត។


ឯកឧត្តម ឌឹម សុវណ្ណរុំ បានថ្លែងក្រោយបញ្ចប់កិច្ចពិភាក្សា ពិសេស ជាមួយអ្នកសារ ព័ត៌មាន អំពីពត៌មានក្លែងបន្លំ និងដំណើរការ នៃការបោះឆ្នោតជាតិឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ថា “ជាថ្មីម្ដងទៀត ការបោះឆ្នោតគ្មានការប្រព្រឹត្តទៅ៣ថ្ងៃទេ គឺមានតែមួយ ថ្ងៃគត់ គឺនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ពីម៉ោង៧ ព្រឹកដល់ម៉ោង៣រសៀល “។


ឯកឧត្តមបន្តថា សម្រាប់ការចុះផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ Fake news ទាក់ទងទៅនឹងការបោះឆ្នោត គឺមានតែការបោះឆ្នោតអាណត្តិទី៦នេះទេ ដែលមានការចុះផ្សាយព័ត៌មាន មិនពិតធ្វើឲ្យមាន ការប៉ះពាល់ដល់សង្គម និងប្រជាពលរដ្ឋ ច្រើនជាងគេ បើប្រៀបធៀបទៅនឹងអាណត្តិមុនៗ។


ជាមួយគ្នានេះដែរ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា គ.ជ.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាមួយភាគីពាក់ព័ន្ធនានា ទៅលើបុគ្គលណា ដែលប្រើប្រាស់មធ្យោបាយ ទុច្ចរិតណា មួយជាឧបសគ្គរារាំងដល់ដំណើរការបោះឆ្នោត៕​ (អត្ថបទ៖ ឃឹម វិសាល,​ រូបភាព៖ សាយ សូវុទ្ធ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation