រដ្ឋមន្ត្រីការពារជាតិ ដាក់ចេញបទបញ្ជា​៥ចំណុច ​ឲ្យថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ និងនាយទាហាន ​នៃកងរក្សាសន្តិភាព​ ​ពង្រឹងការ​យកចិត្តទុកដាក់​ ដើម្បីអនុវត្តការងារនាពេលខាងមុខ ឲ្យកាន់តែមានប្រសិទ្ធភាព
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃទី២៣ ខែកក្កដានេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍ កងវិស្វកម្មព្រលានយន្តហោះ លេខ១៨៩ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ១២៣ និងកងរាជអាវុធហត្ថលេខ៦១៨ ដែលបានបញ្ចប់បេសកកម្ម ថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី និងស៊ូដង់ខាងត្បូង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក អេឡិចសិនឌឺ ហ៊ូយិន តំណាងអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជាផងដែរ។


​សម្តេចពិជ័យសេនា នៅក្នុងពិធីនេះ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលកងកម្លាំងមួកខៀវកម្ពុជា សម្រេចបាននាពេលនេះ ដោយគឺជាស្នាដៃ ដែលមិនអាចកាត់ថ្លៃបាន ប្រកបដោយកិត្តិយស ជូនជាតិមាតុភូមិ។

សម្តេចបានសង្កត់ធ្ងន់ថា បើទោះបីជាយើងទទួលបានជោគជ័យ ឆ្លងកាត់មេរៀន និងមានបទពិសោធជាច្រើន លើវិស័យរក្សាសន្តិភាព ក៏ពិតមែន ប៉ុន្តែយើងនៅតែបន្តខិតខំសិក្សាស្វែងយល់បន្ថែមទៀត ព្រោះហេតុផលបានកើតឡើង នាពេលបច្ចុប្បន្ន​ និងអនាគត បាននឹងកំពុងវិវត្តន៍​ យ៉ាងលឿនគួរឲ្យកត់សម្គាល់ ហើយការវិវត្តនេះ ស្របពេលទៅនឹងការវិវត្ត នៃពេលវេលាមនុស្ស និងបច្ចេកវិទ្យាទំនើប។

នៅក្នុងឱកាសនោះ ដើម្បីឲ្យការអនុវត្តចក្ខុវិស័យ របស់រាជរដ្ឋាភិបាល កាន់តែមានប្រសិទ្ធិភាពនោះ, សម្តេចរដ្ឋមន្ត្រីការពារជាតិ បានដាក់ចេញបទបញ្ជា​សំខាន់ៗ ចំនួន៥ចំណុច ឲ្យថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ នាយទាហាន នាយទាហានរង នៃកងរក្សាសន្តិភាពទាំងអស់ ត្រូវពង្រឹងយកចិត្តទុកដាក់​។


សូមជម្រាបថា កងកម្លាំងទាំង៣កង ដែលបានធ្វើមាតុភូមិនិវត្តន៍នាពេលនេះ សរុបមានចំនួន៣៨២នាក់ ក្នុងនោះ កងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ ចំនួន១៦៥រូប, កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១២៣ ពីប្រទេសម៉ាលីចំនួន១៤៤រូប និងកងរាជអាវុធហត្ថលេខ៦១៨ ចំនួន៧៣រូប មកពីប្រទេសស៊ូដង់ខាងត្បូង៕ (អត្ថបទ៖ សន ពិសិដ្ឋ, រូបភាព៖ លឹម មុនី) ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation