កម្ពុជាកំពុងតែដើរលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស ហើយកម្ពុជាបានខិតខំពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យកាន់តែមានការរីកចម្រើនរហូតមកដល់នឹងពេលនេះ ​
| ព័ត៌មានជាតិ
SHARE

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាបេក្ខភាពតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលបាត់ដំបង បានមានប្រសាសន៍ថា កម្ពុជាកំពុងតែដើរលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស ហើយកម្ពុជាបានខិតខំពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យកាន់តែមានការរីកចម្រើនរហូតមកដល់នឹងពេលនេះ។ ​


សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាង ដូច្នេះនៅក្នុងឱកាសដែលសម្តេច បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សមកពី បណ្កាឃុំទាំង៨របស់ស្រុកបាណន់ សរុបប្រមាណជិត២ម៉ឺននាក់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃចន្ទ ទី២៣ ខែកក្កដានេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ ខេត្តបាត់ដំបង។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយដែលមានប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការចូលរួមក្នុងជីវភាពនយោបាយនិងសង្គមសេដ្ឋកិច្ច ប្រជាពលរដ្ឋអាចគាំទ្រ មិនគាំទ្រ ឬបង្កើតគណបក្សនយោបាយ បង្កើតអង្គការមិនមែនរដ្ឋាភិបាល ឬក៏ធ្វើសកម្មភាពដទៃទៀត ដែលបម្រើឲ្យសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចកន្លងទៅយើងបានឃើញស្រាប់ហើយគណបក្សនយោបាយមានរហូតដល់ជាង៤០ អង្គការមិនមែនរដ្ឋាភិបាលមានប្រមាណជិត៥ពាន់អង្គការ និងសារព័ត៌មានទស្សនាវដីយ៉ាងច្រើនសន្ធឹកសន្ធាប់ មានសិទ្ធិតវ៉ា បច្ចេញមតិ បាតុកម្ម ទាមទារចុះឡើង ការធ្វើដំណើរប្រកបមុខរបរទទួលទានជាដើម មានន័យថា យើងមានសិទ្ធិសេរីភាពពេញលេញ ក្នុងកិច្ចការនយោបាយនិង សង្គមសេដ្ឋកិច្ច។ 


សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាជាប្រទេសមួយមានគណបក្សនយោបាយច្រើនគឺមានជាង៤០គណបក្ស មិនមែនមាន១ទេ ហើយការប្រកួតប្រជែងការបោះឆ្នោតនេះគឺមានចំនួន២០គណបក្ស ដូច្នេះមានន័យថា កម្ពុជាជាប្រទេសដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ អ្វីដែលសំខាន់គឺកម្ពុជាបានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់។


សម្តេចបានបញ្ជាក់ថា កម្ពុជាតាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣រហូតមកដល់នឹងពេលនេះមានការបោះឆ្នោតជាតិ ហើយនឹងមានការបោះឆ្នោតប្រភេទដទៃៗទៀត ដូចជាការបោះឆ្នោតមូលដ្ឋានក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតព្រឹទ្ធសភា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក នេះហើយជាធាតុផ្សំទាំង៣ ដែលបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងតែដើរនៅលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស វាខុសពីអ្វីដែលអ្នករិះគន់ អ្នកប្រឆាំងបានលើកឡើងថា កម្ពុជាងាកចេញពីប្រជាធិបតេយ្យទៅរករបបផ្តាច់ការឬមួយក៏ធ្វើឲ្យថមថយនូវរបបប្រជាធិបតេយ្យ តែការពិតយើងកំពុងតែដើរនៅលើផ្លូវប្រជាធិបតេយ្យ ហើយនឹងកំពុងតែពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យ។


សម្តេចបានបង្ហាញឲ្យដឹងថា តាមប្រវត្តិសាស្ត្រកម្ពុជាកន្លងមក យើងគ្មានផ្លូវណាដែលល្អជាងផ្លូវសេរីពហុបក្សប្រជាធិបតេយ្យនេះទេ ផ្លូវដែលឡើងកាន់អំណាចដោយរដ្ឋប្រហារមិនបានជោគជ័យនោះឡើយ ពីព្រោះផ្លូវរដ្ឋប្រហារក្តី ការឡើងកាន់អំណាចដោយយោធាក្តីគឺអំណាចនោះមិនមែនចេញពីប្រជាពលរដ្ឋទាំងមូលទេ។
នៅក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់សមាជិកសមាជិកាបក្សទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត ព្រមទាំងរក្សាបាននូវសុខសន្តិភាព ដែលជាបំណងប្រាថ្នាតែមួយគត់របស់ជាតិទាំងមូលចង់បាន៕ (អត្ថបទ៖ ភ្នាក់ងារខេត្តបាត់ដំបង)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation