លោកជំទាវ ពុំ ចន្ទីនី ជំរុញឲ្យពលរដ្ឋថែរក្សាសុខភាពបន្ទាប់ពីរងគ្រោះដោយសារជំនន់ទឹកភ្លៀង
| ព័ត៌មានជាតិ
SHARE

(កោះកុង)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍ ​ជំរុញឲ្យពលរដ្ឋថែរក្សាសុខភាពបន្ទាប់ពីរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងពេលដែលលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោយពេលដែលលោកជំទាវទទួលបានដំណឹងក៏គួរឲ្យតក់ស្លុតមួយកាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ដោយសារគ្រោះមហន្តរាយនៃជំនន់ទឹកភ្លៀងបានបង្កឲ្យស្រុកចំនួន៤របស់ខេត្តកោះកុង ទទួលរងការលិចលង់ផ្ទះសំបែង និងស្រែចម្ការប្រជាពលរដ្ឋអស់ជាច្រើនហិកតា។

លោកជំទាវ ពុំ ចន្ទីនី ​អមដំណើរដោយ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង បានដឹកនាំក្រុមគ្រូពេទ្យថ្នាក់ខេត្តចុះពិនិត្យព្យាបាលព្រមទាំងនាំយកនូវអំណោយមួយចំនួនទៅចែកជូនប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅតាមមូលដ្ឋានក្នុងស្រុកទាំង៤ដែលរងគ្រោះជាក់ស្តែង ដើម្បីជួយដោះស្រាយនូវការលំបាករបស់បងប្អូន ដោយក្នុងមួយគ្រួសារៗ ទទួលបានអំណោយ អង្គ១បាវ មី១កេស ត្រីខ១០កំប៉ុង និងថវិកាមួយចំនួនទៀត។

លោកជំទាវអគ្គលេខាធិការបានមានប្រសាសន៍ថា អំណោយទាំងនេះទោះបីតិចតួចយ៉ាងណាក្តី ប៉ុន្តែអាចជួយសម្រួលការខ្វះខាត បានមួយរយៈពេលដែរ។

ឆ្លៀតឱកាសដ៏មានតម្លៃនេះដែរ លោកជំទាវបានធ្វើការផ្តាំផ្ញើថា សូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ កុមារ ដែលងាយនឹងរងគ្រោះថ្នាក់ដោយសារទឹកឡើងខ្លាំង ដូច្នេះត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសការហូបចុកប្រចាំថ្ងៃ ត្រូវហូបតែទឹកឆ្អិន ដើម្បីថែទាំសុខភាពឲ្យបានល្អ។


ក្រោយបញ្ចប់ការចែកអំណោយ អស់រយៈពេល២ថ្ងៃ លោកជំទាវ ពុំ ចន្ទីនី បានជម្រាបប្រាប់ទៅប្រជាពលឲ្យទៅពិនិត្យព្យាបាលជំងឺ ដែលពិនិត្យព្យាបាលដោយគ្រូពេទ្យអញ្ជើញមកពីមន្ទីរពេទ្យបង្អែងកោះកុង៕ (អត្ថបទ៖ ភ្នាក់ងារខេត្តកោះកុង)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation