នៅឆមាសទី ១ឆ្នាំនេះអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជិត ១២០០លានដុល្លារ
| ព័ត៌មានជាតិ
SHARE

ការប្រមូលចំណូលពន្ធដារនៅឆមាសទី ១ឆ្នាំ ២០១៨នេះ សម្រេចបានប្រមាណ ១១៨៤លានដុល្លារអាមេរិក ពោលគឺស្មើនឹង ៦១,២៨ភាគរយ នៃផែនការប្រចាំឆ្នាំ ហើយតួលេខនេះ បានកើនឡើង ១១,១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកនៃអគ្គនាយកពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០១៨នេះ ចំណូលពន្ធមានការកើនឡើងនូវប្រាក់ពន្ធស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេស ប្រភេទពន្ធ-អាករសំខាន់ៗ មានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូល កើនឡើង ៩,៤% អាករលើតម្លៃបន្ថែម កើនឡើង ១០% ខណៈដែលអាករពិសេស កើនឡើង ១១% និងពន្ធលើប្រាក់បៀវត្សមានការកើនឡើងជាង ១៥%។

ការកើនឡើងនៃការប្រមូលចំណូលពន្ធដារនេះ ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ ការយល់ដឹងកាន់តែច្រើនរបស់អ្នកជាប់ពន្ធ និងការខិតខំរបស់មន្ត្រីក្នុងការកៀគរចំណូល ស្របពេលដែលអគ្គនាយដ្ឋានពន្ធដារបានធ្វើកំណែទម្រង់មួយចំនួនទៅលើការផ្តល់សេវាប្រ មូលពន្ធនេះ។

គួរបញ្ជាក់ថា ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល ក្នុងឆ្នាំ២០១៧ សរុបប្រមាណ ១៩៣៨លានដុល្លារអាមេរិក ស្មើនឹង ១១៣% នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧។ តួលេខនេះ បានកើនឡើង ២៧,៨៩% បើធៀបនឹង កាលពីឆ្នាំ ២០១៦កន្លងទៅ៕


អត្ថបទ៖ បូ ដូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation