ស្នងការនគរបាលខេត្តរនគិរីចែកម៉ូតូជាអំណោយសម្តេចក្រឡាហោមជូននគរប៉ុស្តិ៍ដើម្បីបម្រើងារការជូន​ពលរដ្ឋ​
| ព័ត៌មានជាតិ
SHARE

(ខេត្តរតនគិរី)៖ នៅព្រឹកនេះថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានរៀបចំចែកម៉ូតូ ដល់គនរបាលរដ្ឋបាលចំនួន៥០ប៉ុស្តិ៍ ដើម្បីបម្រើការងារតាមគោលដៅនីមួយៗឲ្យបានទាន់ពេលវេលា ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្ត -លោកឧត្តមសេនីយ៍ត្រី ទោ ងួន គឿន ស្នងការនគរបាលខេត្ត។

តាមរបាយការណ៍បានឲ្យដឹងថា ម៉ូតូទាំងអស់មានចំនួន៥០គ្រឿង ម៉ាកស្មាស់ ផលិតឆ្នាំ២០១៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យចែកជូនដល់នគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៥០ប៉ុស្តិ៍ក្នុងខេត្តរតនគិរី ដើម្បីបំពេញការងារជូនប្រជាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា
លោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្តបានឲ្យដឹងពីមូលហេតុថាការចែកម៉ូតូដល់នគរបាលប៉ុស្តិ៍នៅពេលនេះ គឺដើម្បីបំពេញក្នុងការងារបោះឆ្នោតនៅពេលខាងមុខ, ដើម្បីបំពេញសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងដើម្បីបម្រើងារការជូនប្រជាពលរដ្ឋ។

លោកបន្តថា សម្រាប់ខេត្តរតនគិរីមកទល់ពេលនេះទាំង៥០ប៉ុស្តិ៍ ទទួលបានគ្រប់ប៉ុស្ដិ៍ទាំងអស់ហើយក្នុងប៉ុស្តិ៍នីមួយៗមានម៉តូចំនួន៤គ្រឿងហើយ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង។

ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវបំពេញតួនាទី ថែរក្សាសណ្តាប់ធ្នាប់សន្តិសុខសាធារណៈ បំពេញសេវាសាធារណៈជូនប្រជាពលរដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសក្នុងពេលបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខឲ្យបានត្រឹមត្រូវ ដោយរលូន និងមិនមានហិង្សានាពេលឃោសនាបោះឆ្នោត និងជួយពន្យល់ប្រជាពលរដ្ឋបន្ថែមឲ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នាកុំបីខាន និងជួយប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដែលកើតឡើងជាយថាហេតុពីគ្រោះធម្មជាតិ ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ជាដើម និងគ្រោះថ្នាក់ផ្សេងៗដូចជាគ្រោះថ្នាក់ចរាចរណ៍៕ (អត្ថបទ៖ ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation