រដ្ឋមន្ត្រីក្រសួងធនធានទឹកបន្តដឹកនាំក្រុមការងារទប់ទល់ទឹកជំនន់ស្ទឹងព្រែកត្នោត
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម បានបន្តដឹកនាំក្រុមការងារ ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ។
តាមការបញ្ជាក់ពីមន្ត្រីជំនាញនៃក្រសួងធនធានទឹកឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃ២៣កក្កដានេះ សភាពការណ៏ជារួម ទឹកបានស្រកចុះក្នុងកម្រិត ០,៩០ម៉ែត្រហើយ ទាំងទឹកនៅទំនប់៧មករា និងទឹកស្ទឹងព្រែកត្នោត ។

ក្នុងឱកាសនោះ ឯកឧត្តម លឹម គានហោ បានមានប្រសាសន័បញ្ជាក់ថា មកដល់ពេលនេះ ស្ថានភាពបានធូរស្រាលច្រើន ប៉ុន្តែមិនទាន់អាចលែងដៃនៅក្នុងការប្រុងប្រយ័ត្ននៅឡើយទេ ដោយអំពាវនាវឱ្យ ក្រុមការងារ ត្រូវតែបន្តត្រៀមអន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation