ព័ត៌មានទាន់ហេតុការណ៍ ៖ ទឹកស្ទឹងសំរោង ផ្លូវជាតិលេខ ៤ ហក់ឡើងជាថ្មីនៅថ្ងៃត្រង់នេះ
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ)៖ ប្រភពពីក្រសួងធនធានទឹក និងកងរាជអាវុធហត្ថស្រុកកំពង់សីលា បានឱ្យដឹងថា គិតត្រឹមម៉ោង ១១:៣០ នាទីព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានហក់ឡើងជាថ្មីម្តងទៀត ។

ប្រភពពីទីតាំងខាងលើបញ្ជាក់ថា ពេលនេះទឹកស្ទឹងសំរោង បានជន់ឡើងព្រៀបនឹងចិញ្ចើមផ្លូវជាតិលេខ ៤ ជាបណ្តើរៗហើយ ហើយបើភ្លៀងនៅតែបន្តធ្លាក់ ស្ពានសំរោងនឹងជន់លិចលិច ហើយចរាចរណ៏នឹងត្រូវផ្អាកមិនឱ្យឆ្លងកាត់សារជាថ្មី។

ជាមួយនឹងស្ថានភាពបែបនេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ តាមចំណុចខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation