សម្តេច សាយ ឈុំ ដឹកនាំក្បួនធំលើកទី៣ របស់គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ និងអំពាវនាវឲ្យពលរដ្ឋចូលរួមបោះឆ្នោត​គ្រប់ៗគ្នា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ កាលពីថ្ងៃទី ២២ ខែកក្កដា ម្សិលមិញសម្តេច វិបុលសេនាភក្តីសាយ ឈុំ បានដឹកនាំក្បួនធំលើកទី៣ របស់គណបក្ស ប្រជា ជនកម្ពុជា នៅរាជធានីភ្នំពេញ មានសមាជិកចូលរួមរាប់ម៉ឺននាក់ ហើយជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាគណបក្សនៅក្នុងរាជធានីភ្នំពេញនាឱកាសយុទ្ធនាការឃោសនាបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៃរដ្ឋសភាប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកកក្កដាឆ្នាំ២០១៨។


ក្នុងឱកាសនេះ សម្តេច វិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ថា សូមបងប្អូនទាំងអស់គ្នាទៅចូលរួមបោះ ឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា នៅលេខរៀងទី២០ នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខ នេះ ឲ្យបានគ្រប់ៗគ្នា។

ពលរដ្ឋច្រើនលើសលុបបំផុតនៅទូទាំងប្រទេសមានជំនឿទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជា ជន​ ដើម្បីការពារសន្តិភាព និងអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែសម្បូរសប្បាយរុងរឿង។
កម្ពុជាមានការអភិវឌ្ឍរីកចម្រើននិងសន្តិភាពមកទល់សព្វថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។


សមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីការពារ ទឹកដីឲ្យបានគង់វង្ស និងថែរក្សាសុខសន្តិភាពបានឋិតថេរយូរអង្វែង ដើម្បីបង ប្អូនប្រជាពលរដ្ឋ និងយុវជនមាន ឱកាស កាន់តែច្រើនឡើង៕ (អត្ថបទ៖ វង សុភ័ក្ត្រ, រូបភាព៖ ប៉ក់ សុខឃីម)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation