(News Update): ផ្លូវជាតិលេខ ៤​ ចំណុចស្ពានអូរគគីរបើកឲ្យចរាចរវិញហើយ
| ព័ត៌មានជាតិ
SHARE

(ព្រះសីហនុ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង ៧:៣០ នាទី ព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគីរ (គ.ម. ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះអស់វិញហើយ ហើយការធ្វើចរាចរឆ្លងកាត់ ក៏ត្រូវបានអាជ្ញាធរបើកឲ្យដំណើរការជាប្រក្រតីឡើងវិញដែរ។

សូមរំលឹកថា កាលពីម៉ោង ៦ ព្រឹកនេះ ចរាចរនៅចំណុចស្ពានអូរគគីរត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្ន​ដោយសារតែទឹកជំនន់ហូរកាត់ជាថ្មីម្តងទៀត ប្រវែងប្រមាណ ៥០ ម. ក្នុងកម្ពស់ ០,៤០ ម.៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation