កូនឈើ៣ប្រភេទត្រូវបានដាំលើផ្ទៃដីសងខាងព្រលានយ​ន្តហោះខេត្តរតនគិរី
| ព័ត៌មានជាតិ
SHARE

(រតនគិរី)៖ កូនឈើ​៣ប្រភេទចំនួន៣៥០ដើមត្រូវបានសាលាក្រុងបានលុង នាំ​យកទៅ ដាំលើផ្ទៃដីសងខាងព្រលានយន្តហោះក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា​ ៩កក្កដា​ នាព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៨ ក្រោមអធិតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។​

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា ពិធីបុណ្យរុក្ខទិវាឆ្នាំនេះ ខេត្ត​បានឲ្យអាជ្ញាធរស្រុក ក្រុងទាំង៩ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តធ្វើការដាំកូនឈើនៅលើទីតាំងផ្ទៃសមស្របតាមបណ្តាស្រុកក្រុងរៀងៗខ្លួន។

ជាក់ស្តែងថ្ងៃនេះអាជ្ញាធរក្រុងបានលុងសហការជាមួយ សហភាព​សហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនស្រលាញ់សន្តិភាពបាននាំយកកូនឈើ ៣ប្រភេទរួមមាន កូនឈើគគីរ កូនឈើ​ត្របែកព្រៃ និងកូនឈើលឿងរាជសរុបចំនួន៣៥០ដើមមកដាំនៅសងខាងព្រលានយន្តហោះខេត្ត ដើម្បីលម្អសោភណភាពក្រុងក៏ដូចជាប្រែក្លាយទីក្រុងបានលុងឲ្យមានបៃតង។

ឯកឧត្តម អភិបាលខេត្តបន្តថាការចលនាដាំដើមឈើនេះគឺអនុវត្តតាមគោលនយោបាយកំណែទម្រង់ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង គោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង គឺការអភិរក្ស និងការគ្រប់ គ្រងធនធានធម្មជាតិ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើង និង ប្រែក្លាយមូលដ្ឋាននីមួយៗឲ្យមានទេសភាពល្អ ប្រកប ដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើង៕ (អត្ថបទ៖ ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation