ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីអំពាវនាវឲ្យសមាជិកសមាជិកានិងអ្នកគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា
| ព័ត៌មានជាតិ
SHARE

(រតនគិរី)៖ រសៀលថ្ងៃសៅរ៍ ទី២១​ ខែកក្កដា​ ឆ្នាំ២០១៨​ ឯកឧត្តម ថង សាវុន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីបានអញ្ជើញចុះសួរសុខទុក្ខនិងបានចុះជួបផ្ទាល់ជាមួយសមាជិកបក្ស​ ជាកម្មករកម្មការិនីក្នុងក្រុមហ៊ុនម៉ាងយ៉ាងខេប្រមាណជិត២០០នាក់ដែលស្ថិតនៅភូមិភ្នំកុក ឃុំភ្នំកុក ស្រុកវឺនសៃ។​


ឯកឧត្តម ថង សាវុនបានធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ចម្បងៗរបស់គណបក្ស​ រូបសញ្ញាគណបក្ស​ លេខរៀងគណបក្ស​ របៀបគូសក្នុងប្រអប់រូបសញ្ញាគណបក្សលើសន្លឹកឆ្នោត បិទផ្សាយគោលនយោបាយបក្ស​ ទង់បក្ស​ ទង់ជាតិ​ ​ចែកខិត្តប័ណ្ណបក្ស​ និងណែនាំឲ្យបងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ រូបទេវតាបាចផ្កា​ លេខរៀងទី២០​ នាថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ ខាងមុខនេះ។

ឯកឧត្តម បានអំពាវនាវឲ្យសមាជិកសមាជិកានិងអ្នកគាំទ្ររបស់ខ្លួនអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា​និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីឲ្យគណបក្សបន្តការដឹកនាំនិងការកសាងអភិវឌ្ឍន៍ប្រទេសជាតិជាបន្តទៀត៕ (អត្ថបទ៖ ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation