ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ សូមប្រុងប្រយ័ត្នជាប្រចាំទៅលើសុវត្ថិភាព អនាម័យ និងសត្វអាសិរពិស 
| ព័ត៌មានជាតិ
SHARE

(កោះកុង)៖ ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ សូមប្រុងប្រយ័ត្នជាប្រចាំទៅលើសុវត្ថិភាព អនាម័យ និងសត្វអាសិរពិស ។ នេះជាការលើកឡើងពីសំណាក់ លោកជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ គ្រាដែលលោកជំទាវ យកអំណោយទៅចែកជូនប្រជាពលរដ្ឋ៤០០គ្រួសារ មកពីបណ្តាភូមិក្នុងឃុំដងពែង ស្រុកស្រែអំបិល ដោយទទួលបាន មុង ក្រមា ភួយ អាវភ្លៀង មី១កេះ នឹងថវិកា៥ម៉ឺនរៀល កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ។

សូមបញ្ជាក់ថា ការលេចធ្ងន់ធ្ងរក្នុងស្រុកស្រែអំបិលមានភូមិចំនួន៣ គឺភូមិព្រះអង្គកែវ ភូមិបាក់អង្រុត និងភូមិពោធិបឹង ក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយសារជំនន់ទឹកភ្លៀងកាន់តែកើនឡើង នៅតំបន់ព្រែកស៉ីខ១ ព្រោះតែភ្លៀងនៅបន្តធ្លាក់ហូរពីភ្នំមកព្រែកច្រើន ហួសបរិមាណព្រែកដែលរាក់មិនអាចហូរទាន់ទៅសមុទ្រមិនក៏បាចសាចលេចភូមិតែម្តង ។

ក្នុងនោះរបាយការណ៍បឋមពីអភិបាលស្រុកស្រែអំបិលលោក ទួន សិលា បានឲ្យដឹងថា មានប្រជាពលរដ្ឋ៣០៨គ្រួសារ បានលិចលំនៅស្ថាន និងដីស្រែចម្ការចំនួន១.០៦៧ហិកតា ក៏កំពុងលិចលង់ រីឯសត្វពាហនៈត្រូវបាននាំមកទីទួលសុវត្ថិភាពអស់ហើយ ៕ (សុភា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation