ឯកឧត្តម ឌី វិជ្ជា ដឹកនាំសមាជិកគណបក្ស ប្រមាណ២ពាន់នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត នៅក្រុងស្វាយរៀង និងបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត ហើយបោះឆ្នោតជូនបក្សប្រជាជន ដើម្បីឲ្យប្រទេសបន្តមានការអភិវឌ្ឍ
| ព័ត៌មានជាតិ
SHARE
(ស្វាយរៀង) ៖ ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងស្វាយរៀង រួមនឹងក្រុមការងារ ដែលមានឯកឧត្តម ជុក មុន្នី អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ ត្រូវនឹងថ្ងៃទី១៥ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត បានដឹកនាំសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់ទាំង៧ នៃក្រុងស្វាយរៀង ប្រមាណ២ពាន់នាក់ ដង្ហែក្បួនឃោសនា រកសំឡេងឆ្នោត នៅទូទាំងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
 
បើតាមប្រសាសន៍ ឯកឧត្តម ជុក មុនី បានប្រាប់ឲ្យដឹងថា តាមការគ្រោងទុក មានសមាជិក-សមាជិកា ប្រមាណតែ៧០០នាក់ប៉ុណ្ណោះ ប៉ុន្តែដោយ​ការស្រឡាញ់ចូលចិត្ត មានអ្នកចូលរួមដង្ហែក្បួនជាក់ស្តែង រហូតដល់ទៅប្រមាណ២ពាន់នាក់ ដែលបានប្រើប្រាស់រថយន្ត និងម៉ូតូ រាប់រយគ្រឿង។ ឯកឧត្តមបន្តថា នេះគឺជាលើកទី២ហើយ ដែលមានការហែក្បួនឃោសនារកសំឡេងឆ្នោត របស់គណបក្សប្រជាជន នៅក្រុងស្វាយរៀង ខណៈលើកទី១ បានដឹកនាំធ្វើឡើង ដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ ពោលគឺថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។
 
ឯកឧត្តម ក៏បានអំពាវនាវ ឲ្យសមាជិក-សមាជិកា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឲ្យបានគ្រប់ៗគ្នា នឹងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី នៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត៕ (អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី)






Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation